ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញា​ជំងឺ​តា​ឡា​សេ​មៀ ដែល​កើតមាន​ជា​ញឹកញាប់​
12, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទិវា​ជំងឺ​តា​ឡា​សេ​មៀ​ពិភពលោក​ត្រូវបាន​គេ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែឧសភា ជា​រៀងរាល់ឆ្នាំ​។ វា​គឺជា​ជំងឺ​ដំណរ​ពូជ​មួយ​ប្រភេទ​ដែល​គ្រាប់​ឈាម​អេ​ម៉ូ​គ្លូ​ប៊ី​ន​មិន​ត្រូវបាន​បង្កើត​ត្រឹមត្រូវ​ក្នុង​ឈាម​ឡើយ ដែលជា​ហេតុ​នាំ​ឲ្យ​ចេញ​ជា​អាកា​រៈ​ជាច្រើន​ដូចខាងក្រោម​នេះ​៖



​អស់កម្លាំង​ខ្លាំងក្លា​
​បើសិនជា​អ្នកមាន​ជំងឺ​តា​ឡា​សេ​មៀ អ្នក​ប្រហែល​ជាមាន​សភាព​ស្លេកស្លាំង​ដោយសារតែ​កង្វះ​អុកស៊ីសែន និង​ជាតិ​ដែក​។ នេះ​ដោយសារតែ កោសិកា​គ្រាប់​ឈាមក្រហម​មាន​រូបរាង​មិន​ត្រឹមត្រូវ មិនអាច​ចាប់​អុកស៊ីសែន​បាន ទើប​ធ្វើ​ឲ្យ​ខ្សោយ អស់កម្លាំង និង​នឿយហត់​ខ្លាំងក្លា​បែបនេះ​។ សម្រាប់​ក្មេង​ដែល​កើតមក​មាន​ជំងឺ​តា​ឡា​សេ​មៀ​ប្រភេទ Major ច្រើន​តែមាន​រោគសញ្ញា​កង្វះ​គ្រាប់​ឈាម​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង​នៃ​ជិវិត​។​

​ការលូតលាស់ និង​រីកចម្រើន​រាងកាយ​មាន​ភាពយឺតយ៉ាវ​
​ជំងឺ​តា​ឡា​សេ​មៀ​គឺជា​ជំងឺ​ដំណរ​ពូជ ហើយ​ក្មេងៗ​ដែលមាន​ជំងឺ​នេះ​គឺ​មិនអាច​ផលិត​អេ​ម៉ូ​គ្លូ​ប៊ី​ន​បាន​ធម្មតា និង​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​ជំងឺ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កង្វះ​គ្រាប់​ឈាម​ធ្ងន់ធ្ងរ​ទេ តែ​ក៏​បន្ថយ​ការលូតលាស់ និង​រីកចម្រើន​របស់​រាងកាយ ព្រមទាំង​ក្រពេញ​វ័យ​ទៀតផង​។​

​ស្បែក​លឿង ឬ​ស្លេកស្លាំង​
​ជំងឺ​តា​ឡា​សេ​មៀ​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ទៅជា​លឿង​បានដែរ ដោយសារតែ​ថ្លើម​ធ្វើ​ការមិន​បានល្អ និង​ការរីក​ថ្លើម​ដែរ​។ នេះ​ដោយសារតែ កោសិកា​គ្រាប់​ឈាមក្រហម​ខុស​លក្ខណៈ​ប៉ះពាល់​ដល់​មុខងារ​ទូរ​ទៅ​របស់​ថ្លើម​ខ្លាំង​។​

​មាន​បញ្ហា​ឆ្អឹង​
​អ្នកជំងឺ​តា​ឡា​សេ​មៀ​ប្រហែលជា​ធ្វើ​ឲ្យ​ខួរឆ្អឹង​រីក​ធំ​។ ខួរឆ្អឹង​មាន​នាទី​ផលិត​កោសិកា​គ្រាប់​ឈាម​។ នៅពេល​ខួរឆ្អឹង​រីក​ធំ​បែបនេះ ដូច្នេះ​ឆ្អឹង​ក៏​ធំ​ជាង​ធម្មតា ប៉ុន្តែ​វា​ជា​ឆ្អឹង​ដែល​ងាយ​បាក់ និង​ពុកផុយ​ណាស់​។​

​ទឹកនោម​ខាប់​
​អាកា​រៈ​មួយ​ផ្សេងទៀត​នៃ​ជំងឺ​តា​ឡា​សេ​មៀ​គឺ​ទឹកនោម​មាន​ពណ៌​ខាប់​។ វា​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា កោសិកា​គ្រាប់​ឈាមក្រហម​កំពុងតែ​ខូចខាត​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com