ពីនេះ ពីនោះ
តើពាក្យ «តំណាល« និង «ដំណាល» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
× រវាងពាក្យ «តំណាល» និង «ដំណាល» នេះត្រូវបានសាធារណជនភាគច្រើន សរសេរខុស និងច្រឡំន័យគ្នាមិនដឹងថា ពាក្យមួយណាប្រើក្នុងន័យណាមួយឡើយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីភាពខុសគ្នានៃការប្រើប្រាស់ទាំងពីរនេះយ៉ាងដូច្នេះ៖
ទី១ ពាក្យ «តំណាល» ជាកិរិយាសព្ទ មានន័យថា និយាយបូរបាច់, ប្រាប់, ពោល, ពណ៌នា, ដែលកន្លងហួសទៅ, យូរហើយ។ ល។ ឧទាហរណ៍៖ ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់។
ទី២ ពាក្យ «ដំណាល» ជាគុណនាម មានន័យថា ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា។ ឧទាហរណ៍៖ អ្នក និង ខ្ញុំ កើតឆ្នាំដំណាលគ្នា, ចេញទៅក្នុងពេលដំណាលគ្នា, ជាមួយគ្នា, ទៅដំណាលគ្នា។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com