ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រចក​ចេញ​ជា​ពណ៌​លឿង គួរតែ​គិតដល់​រឿង​ទាំងនេះ​ផង
01, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រចក​អាចជា​កន្លែង​ដែល​អាច​សម្គាល់​ដឹង​នូវ​រឿង​ជាច្រើន​អំពី​សុខភាព​អ្នក រួមទាំង​ការ​កង្វះ​ជីវជាតិ និង​ការបង្ក​រោគ​នានា​ផង​។ ដូច្នេះហើយ អ្នក​គួរតែ​ខ្វល់ខ្វាយ​ផង​អំពី​ការប្រែប្រួល​នានា​ចំពោះ​ក្រចក​។ យ៉ាងណាមិញ មាន​មូលហេតុ​មួយចំនួន​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ផង​នៅពេល​សម្គាល់​ឃើញថា ក្រចក​ប្រែ​ទៅជា​លឿង​។​



​ជំងឺថ្លើម​
​នៅពេល​អ្នក​និយាយ​ដល់​ក្រចក​ពណ៌​លឿង រឿង​ដំបូង​គេ​ដែល​ត្រូវ​គិត​គឺ​ការចេញ​លឿង​លើ​ស្បែក ហើយ​វា​ក៏​លឿង​ដល់​ក្រចក​ដែរ​។ ករណីបែបនេះ​កើតឡើង​ដោយសារតែ​កម្រិត​នៃ​សារធាតុ​ប៊ី​លី​រ៉ុយ​ប៊ី​ន​ឡើង​ខ្ពស់​ក្នុង​ឈាម​។​

​ជំងឺ​តម្រងនោម​
​រឿងនេះ​មិនមែន​មានតែ​ថ្លើម​ទេ ការ​ដែលមាន​សារធាតុ​ប៊ី​លី​រ៉ុយ​ប៊ី​ន​ក្នុង​ឈាម​ច្រើនពេក ក៏​អាច​បណ្តាលមកពី​ជំងឺ​តម្រងនោម និង​បង្ក​ជា​ពណ៌​លឿង​ដល់​ក្រចក​ដែរ​។ ដូច្នេះ បើសិនជា​អ្នកមាន​ក្រចក​ចេញ​ពណ៌​លឿង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ និង​ការព្យាបាល​វា​ផង​។​

​ការប្រើ​ថ្នាំ​

​មែនហើយ ទោះបីជា​ថ្នាំ​ក៏​អាច​ផ្លាស់ប្តូរ​ពណ៌​របស់​ក្រចក​បានដែរ​។ បើសិនជា​អ្នក​ញ៉ាំ​ថ្នាំ​ប្រភេទ​វីតាមីន B​កំ​ផ្លេ​ច ច្រើនពេក វា​ទំនងជា​អាចធ្វើ​ឲ្យ​ក្រចក​ទៅជា​លឿង​បាន ដោយសារតែ​ជាតិ​ថ្នាំ​ជ្រាតចូល​ទៅក្នុង​ក្រចក​បាន​។​

​ជំងឺ​ទឹក​ដក​ស្រោម​សួត​
​ជំងឺ​សួត​ប្រភេទ​នេះ​ក៏​អាច​នាំ​ឲ្យ​ក្រចក​ទៅជា​លឿង​ដែរ ប៉ុន្តែ​ករណីនេះ​នឹង​ស្រាកស្រាន្ត​ទៅវិញ​បន្តិច​ម្តងៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com