ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការៈព្រមាន ៧​យ៉ាងនេះ គ្រប់គ្រាន់​បញ្ជាក់ថា អ្នកមាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​
14, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា ជំងឺ​ពុក​ឆ្អឹង​កើតឡើង​បាន​ដោយសារតែ កំហាប់​ឆ្អឹង​មានការ​ថយចុះ ដែលជា​ហេតុ​នាំ​ឲ្យ​វា​កាន់តែ​ផុយ​ទៅៗ និង​ស្រួយៗ​ទៅ រហូតដល់​ប៉ះទង្គិច​អ្វី​បន្តិច​ក៏​អាច​នាំ​ឲ្យ​ឆ្អឹង​នោះ​បាក់​បានដែរ​។ អ្វី​ដែលជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះ​គឺថា ជំងឺ​ពុក​ឆ្អឹង​តែងតែ​មិន​បង្ហាញ​នូវ​អាកា​រៈ​អ្វី​ឲ្យ​ដឹង​ឡើយ លុះត្រា​តែមាន​គ្រោះថ្នាក់​តិចតួច ហើយ​បាក់ឆ្អឹង និង​ការថត​មើល​កំហាប់​ឆ្អឹង​មើល​។​



​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នកមាន​អា​ការៈព្រមាន ៧​យ៉ាង​ខាងក្រោម​នេះ វា​គួរតែ​ដល់ពេល​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ហើយ ព្រោះថា​អ្នក​កំពុង​តែមាន​ជំងឺ​ពុក​ឆ្អឹង​។​

    ធ្លាប់មាន​ប្រវត្តិ​បាក់ឆ្អឹង​ចាប់ពី​ម្តង​ឡើងទៅ​កាលពី​ពីរ​ឆ្នាំមុន​ដោយសារតែ​ការ​ដួល​តិចតួច​
    ជា​មនុស្សពេញវ័យ ដែល​ស្គម​ពេក​
    កំពុង​ប្រើ​ថ្នាំ​សរសៃ (Corticosteroids) សម្រាប់​ព្យាបាល​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​
    កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​
    ជា​មនុស្ស​ដែល​ជក់បារី​រ៉ាំរ៉ៃ​
    ញ៉ាំ​ស្រា ឬ​ស្រា​បៀរ​ច្រើនជាង​ពីរ​កំប៉ុង​ក្នុង​មួយថ្ងៃ​
    មិន​ញ៉ាំ​ទឹកដោះគោ​

​លំ​ហាត់ប្រាណ​ដែល​ជំរុញ​ដល់​កំហាប់​ឆ្អឹង​កាន់តែ​ល្អ​ឡើងវិញ​មានដូចជា​៖
•    ការដើរ​
•    ការរត់​យឺតៗ​
•    ការហាត់​ប្រាណ​ក្នុង​ក្លិប​
•    ការហាត់​កីឡា​អ៊ែ​រ៉ូ​ប៊ិក​
•    ការ​រាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com