ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយ​ដើម្បី​បំបាត់​ការឈឺចាប់ និង​ឆាប់​ជា នៅពេល​មាន​ពងបែក​បបូរមាត់​
15, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើនបំផុត ជំងឺ​ពង​បែប​នៅ​បបូរមាត់​បង្កឡើង​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះថា Herpes Virus ដែល​ភាគច្រើន​គឺ​វា​បង្ក​រោគ​នៅក្នុង​មាត់​។ ដូច្នេះ​បើសិនជា​អ្នក​កំពុង​តែមាន​អាកា​រៈពង​បែក​មែន​នោះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​ដើម្បី​បំបាត់​ការឈឺចាប់ និង​ឆាប់​ជា​៖



    លាបថ្នាំ​ប្រឆាំងនឹង​វីរុស​ដែល​ផ្ទុក​ទៅដោយ​សារធាតុ Docosanol ឬ Benzyl Alcohol
    ស្អំ​ទឹកកក​ដើម្បី​បំបាត់​ការឈឺចាប់ និង​ប្រើ​ថ្នាំលេប ឬ​ជែ​ល​បំបាត់​ការឈឺចាប់​
    ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីត​ដូចជា ផ្លែឈើ​ជូរៗ និង​ប៉េងប៉ោះ​។ ចំពោះ​អាហារ​ហឹរ និង​អាហារ​ប្រៃ​ក៏ត្រូវ​ចៀសវាង​ដែរ​
    ប្រើ​ក្រណាត់​ត្រជាក់ ឬ​សើម​ទឹក​តិចៗ​ស្អំ​លើ​ដំបៅ​ដែល​ពងបែក​នោះ​ឲ្យ​បាន​ច្រើនដង​តាមតែ​អាចធ្វើ​បាន ដោយ​ម្តងៗ​ពីរ ៥ ទៅ​១០​នាទី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com