ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ងាយៗ តែ​អាច​បញ្ចុះ​កម្តៅ​ក្មេង​ដែល​កំពុងតែ​ក្តៅខ្លួន​បាន​យ៉ាង​លឿន​
15, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ជា​ឪពុកម្តាយ​គេ​ហើយ តែងតែមាន​អារម្មណ៍​ភ័យខ្លាច​តិចតួច​ហើយ​នៅពេល​កូនតូចៗ​ក្តៅខ្លួន​។ ថ្វីបើ​រឿងនេះ​ច្រើនតែ​ជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ជាពិសេស​ពេល​ឆ្លង​ជំងឺ​បង្កដោយ​វីរុស ក៏ដោយ តែ​បើសិនជា​កម្តៅ​ឡើងដល់ ៣៧,៥​អង្សា វា​ពិតជា​រឿង​ដែល​ត្រូវ​បារម្ភ​ហើយ​។ យ៉ាងណាមិញ វា​ក៏មាន​ថ្នាំ​បញ្ចុះ​កម្តៅ​ជាច្រើន​ដែល​អាច​ប្រើប្រាស់​បានដែរ ប៉ុន្តែ​ការដែល​ពឹងពាក់​លើ​ថ្នាំ​នេះ​ច្រើនពេក អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការមិន​បានល្អ និង​មិនអាច​កំចាត់​បាក់តេរី​ផ្សេង​ដែល​នឹង​បង្ក​ជំងឺ​បានដែរ​។​



​សំណាង​ដែរ ខ្ញុំ​មាន​វិធី​បញ្ចុះ​កម្តៅ​មួយចំនួន​ដែល​អាចជួយ​កូន​អ្នក​ដែល​កំពុងតែ​ក្តៅខ្លួន​បាន​យ៉ាង​លឿន​៖

​ទឹក​ត្រជាក់​

​ចូរ​យក​ក្រណាត់​ស្អាត​មួយ​ជ្រ​លួ​ក​នឹង​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ ហើយ​ពូត​វា​ឲ្យ​ស្ងួត​។ បន្ទាប់មក អ្នក​អាចយ​កវា​ទៅ​ស្អំ​នៅក្រោម​គ្លៀក ប្រអប់ដៃ ប្រអប់ជើង និង​គ្រលាន​ដើម្បី​បញ្ចុះ​កម្តៅ​បាន​ហើយ​។ អ្នក​ក៏​អាច​ស្អំ​នៅលើ​ថ្ងាស​របស់​ក្មេង​បានដែរ​។ កុំ​ភ្លេច​ប្តូរ​កន្សែង​នេះ​ជា​រៀងរាល់​ពីរ​បី​នាទី​ម្តង​។​

​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
​ចូរ​លើកទឹកចិត្ត​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​បាន​ដើម្បី​បញ្ចុះ​កម្តៅ​។ យ៉ាងណាមិញ​អ្នក​ត្រូវតែមាន​ការអត់ធ្មត់​ឲ្យ​ខ្លាំង​បន្តិច​បើសិនជា​គេ​បដិសេធន៍​មិន​ព្រម​ញ៉ាំ​។ ទោះបីជា​គេ​អាច​ញ៉ាំ​បាន​មួយ​ទៅ​ពីរ​ស្លាបព្រា​កាហ្វេ​ក៏​អាចមាន​ប្រយោជន៍​ដែរ​។​

​ស្លៀក​ខោអាវ​ស្តើងៗ​

​ចាប់តាំងពី​កូនតូច​អ្នកត្រូវការ​ក​ន្លែ​ង​ត្រជាក់​ដើម្បី​បញ្ចុះ​កម្តៅ ដូច្នេះ​ចូរ​ព្យាយាម​ដោះ​សម្លៀកបំពាក់​គេ​ចេញ ជាពិសេស​ឲ្យ​គេ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ស្តើងៗ​។​

​ខ្ញី​

​ខ្ញី​ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បញ្ចុះ​កម្តៅ​បានដែរ​។ ក្រៅពីនេះ​វា​មាន​សារធាតុ​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ជួយ​សម្លាប់​វីរុស​ទៀតផង​។ មធ្យោបាយ​នៃ​ការប្រើ​ខ្ញី​គឺ យក​ចំណិត​ខ្ញី​ធ្វើជា​តែ​ឆុង​ឲ្យ​កូន​ញ៉ាំ​។ អ្នក​ក៏​អាច​លាយ​ទឹកឃ្មុំ​ដើម្បី​ឲ្យ​ផ្អែម​បន្តិច​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com