ពីនេះ ពីនោះ
តើ «​ជីវ​ឥន្ធនៈ​» និង «​ជីវឧស្ម័ន​» ជា​អ្វី​?
16, May 2017 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ  «​ជីវ​ឥន្ធនៈ​» និង «​ជីវឧស្ម័ន​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ជីវ​ឥន្ធនៈ​» Biofuel ជា​ឥន្ធនៈ​រាវ​ផលិត​ចេញពី​សារធាតុសរីរាង្គ ឬ​ប្រេង​រុក្ខជាតិ​ដែល​អាច​ដុត​ឆេះ​បាន​។ ឧទាហរណ៍​៖ ជីវ​ឥន្ធនៈ​មានដូចជា អាល់កុល (​ជីវ​អេតាណុល​) ជ័រ​ខ្មៅ​ម្យ៉ាង​បាន​ពី​ដំណើរ​ការផលិត​ក្រដាស ប្រេង សណ្ដែកសៀង​....​។​

​ពាក្យ «​ជីវឧស្ម័ន​» Biogas ជា​ល្បាយ ឧស្ម័ន​មេតាន ឧស្ម័ន​កាបូ​និក និង​ឧស្ម័ន​កម្រ ផ្សេងៗ​ទៀត ដែល​បានមកពី​ការ​បំបែក​សារធាតុសរីរាង្គ ដូចជា លាមក​សត្វ សំណល់​កសិកម្ម ជាដើម ដោយ​គ្មាន​វត្តមាន​អុកស៊ីសែន​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com