ពីនេះ ពីនោះ
​ពាក្យ​សម្រាប់​ហៅ​«​យាយ​» មិនមែនជា​ពាក្យ​ខ្មែរ​ទេ​, តើ​វា​មាន​ឫសគល់​មកពីណា​?
17, May 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញា​ណោ បាន​ពន្យល់ថា ពាក្យ​ថា យាយ ឬ​លោកយាយ មិនមែនជា​ភាសា​ខ្មែរ​ទេ គឺជា​ភាសា ដែល​កម្លា​យមក​ពី​ភាសា​សៀម ឬ​លាវ​។


​    ​
​ព្រះអង្គ​ពន្យល់ថា ភាសា​ខ្មែរ​យើង​ពី​ដើម មានតែ​ពាក្យ​ថា ដូន និង​តា តែ​ប្រសិនបើ ដូន​នោះ​ធ្លាប់​ទៅ​បួស​ជា​ដូនជី​នៅ​វត្ត គេ​អាច​ហៅថា ជីដូន ឬ​ដូនជី​។ ពាក្យ​ថា ជី គឺ​គេ​និយាយ​សំដៅលើ​មនុស្ស ធ្លាប់​បួស​រៀន​នៅ​វត្ត ជា​សមណេរ ប៉ុន្តែ​បច្ចុប្បន្ន ដើម្បី​លើកទឹកចិត្ត ឬ​ទំយើ អ្នកណាម្នាក់ គេ​និយាយថា ជី​ដែរ​។

​ឧទាហរណ៍ គេ​ហៅថា ជី​អុន ជី​អាត ជី​សាត ជាដើម​។ ចំណែក​ពាក្យ​ថា យាយ មកពី​ភាសា​ថៃ ដែល​និយាយថា​យ៉ា​យ  និង​ភាសា​លាវ ហៅថា ព​ញ៉ា​យ​។ តែ​ការហៅ​ក្លាយ​យូរៗ​ទៅ ក៏​ក្លាយទៅជា​យាយ​។


© រក្សាសិទ្ធិដោយ thmeythmey.com