ពីនេះ ពីនោះ
អ្វី​ទៅជា « កសិកម្ម​ឆ្លាត​ខាង​អាកាសធាតុ​» និង «​កសិកម្ម​អភិរក្ស​»?
17, May 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ  « កសិកម្ម​ឆ្លាត​ខាង​អាកាសធាតុ​» និង «​កសិកម្ម​អភិរក្ស​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


«​កសិកម្ម​ឆ្លាត​ខាង​អាកាសធាតុ​» Climate-smart agriculture ជា​កសិកម្ម​ដែល​អាច​បង្កើន​ផលិតភាព​ធន់​ទៅនឹង​អាកាសធាតុ កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ការសម្រេចបាន​នូវ​សន្តិសុខ​ស្បៀង និង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​។​

«​កសិកម្ម​អភិរក្ស​» Conservation agriculture ជា​កសិកម្ម​ដែល​ប្រើ​វិធីសាស្ត្រ​ដើម្បី​គ្រប់គ្រង​ក​សិ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​កែលម្អ និង​រក្សា​ចីរភាព​នៃ​ផលិតភាព​បង្កើន​ផលចំណេញ និង​សន្តិសុខ​ស្បៀង ដោយមាន​ការថែរក្សា និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​មូលដ្ឋាន​ធនធាន និង​បរិស្ថាន​។

​កសិកម្ម​អភិរក្ស​ផ្សារភ្ជាប់​ដោយ​គោលការណ៍​សំខាន់​៣ គឺ ការរំខាន​ដី​បែប​មេកា​និក​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​អប្បបរមា គម្រប​ដីសរីរាង្គ​អចិន្ត្រៃយ៍ និង​ពិពិធ​កម្ម​ប្រភេទ ដំណាំ​នានា​ដែល​បាន​ដាំ​ដុះ​តាម​រដូវ​កាល ឬ​ដំណាំ​ពាក់ព័ន្ធ​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕




Tag:
 ​ពីនេះ​ពី​នោះ​
  Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com