ខ្មែរ​ក្រហម
ជាតិ
ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ទទួលបាន​ជាង១លាន​ដុល្លារ​ទៀត​ពី​ន័​រ​វែ​ស
25, Mar 2013 , 12:19 pm        
រូបភាព
រដ្ឋាភិបាល​ន័​រ​វែ​ស បានផ្តល់​ជំនួយ​ថវិកា​ថ្មី​បន្ថែមទៀត ចំនួន៦លាន ន័​រ​វែ​ស​ក្រោ​ន (ប្រមាណ១លាន​ដុល្លារ​អាមេរិក) ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​សាលាក្តី​ខ្មែរក្រហម នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣។

 
លោក ក្រាញ់ តូ​នី   ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក​ខ្នុ​ត រ៉ូ​ហ្សិ​ន​ហក អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងអំណរគុណ​ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ន័​រ​វែ​ស ដែល​បាន​គាំទ្រ​សាលាក្តី​តាមរយៈ​ការផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​នេះ។
 
ប្រទេស​ន័​រ​វែ​ស បានផ្តល់​ការគាំទ្រ និង​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​តាំងពី​ការចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ២០០៦ ។ បូករួម​ទាំង​ជំនួយ​លើកចុងក្រោយ​នេះ​ផង ជំនួយ​ថវិកា​ដែល​សាលាក្តី​ទទួលបាន​ពី​ន័​រ​វែ​ស មាន​ចំនួន​សរុប​ជាង ៦ លាន​ដុល្លារ​អាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com