ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើ​ម៉េច ទើប​គេង​លក់​ស្កប់ស្កល់ មិន​ភ្ញាក់​នៅ​កណ្តាលយប់​
17, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ពាធ​ការងារ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ គឺជា​កត្តា​ចំបង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន មាន​អាកា​រៈគេង​មិន​លក់ ឬ​គេង​ភ្ញាក់ៗ​ជា​រៀងរាល់ថ្ងៃ​។​



​បញ្ហា​ទទួលទានដំណេក​នេះ អាចមាន​ច្រើនយ៉ាង ដូចជា គេង​មិន​លក់ គេង​យល់សប្ត​ច្រើន ឬ​គេង​ភ្ញាក់ៗ​ជាដើម​។​

​តើ​គួរ​ធ្វើ​បែបណា ទើប​អាច​គេង​លក់​ស្កប់ស្កល់​?

•    កាត់បន្ថយ​ស្ត្រេ​ស​
•    រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​ផាសុកភាព​
•    កុំ​យក​ការងារ​មក​ធ្វើ​ក្នុង​បន្ទប់​គេង​
•    ដាក់​ម៉ោង​គេង​ឲ្យ​ទៀងទាត់​
•    បើ​គេង​មិន​លក់ ត្រូវ​ងើប​ចេញពី​គ្រែ ទៅ​អង្គុយលេង អាន​សៀវភៅ ឬ​ញ៉ាំ​ទឹកដោះ​គោមួយ​កែវ​
•    ញ៉ាំ​អាហារ​បី​បួន​ម៉ោង​ឲ្យ​បាន​ឆ្អែត​ល្អ មុនពេល​ចូល​គេង​
•    កុំ​ញ៉ាំ​ទឹក​ច្រើន មុន​ចូល​គេង​។​

​ក្នុងករណី​ដែល​អ្នក​គេង​មិន​លក់ ក្នុង​រយៈពេល​យូរថ្ងៃ សូម​ទាក់ទង​អ្នកជំនាញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ពីព្រោះ វា​អាច​ក្លាយជា​បញ្ហា ឬ​ជំងឺ​រ៉ាំ​រ៉ៃបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com