ពីនេះ ពីនោះ
មើល​ឲ្យ​ទូលាយ និយាយ​រឿង​ពិត​
18, May 2017 , 12:00 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុកលោក Sovichea Ch
រូបថត៖ ហ្វេសប៊ុកលោក Sovichea Ch
ដោយ: ថ្មីៗ
​កំណាព្យ​បទ ពាក្យ​៨
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!



-​មើល​ឲ្យ​ទូលាយ​និយាយ​រឿង​ពិត​    ​មិនមែន​ប្រឌិត​គិត​បាន​ប្រយោជន៍​
​នឹក​កាលពីមុន​យើង​ធ្លាប់​ផ្សាខ្លោច​    ​វិនាស​ហិនហោច​ព្រោះតែ​សង្គ្រាម​។

-​ពិភព​គេ​ល្បី​តែ​រឿង​សម្លាប់​    ​    ​ប្រជា​ក្រ​យ៉ាប់​កាប់​បង្ហូរឈាម​
​ប្រទេស​តូចធំ​មិន​ចង់​ទាក់ទាម​    ​ខ្លាច​ឆ្លង​សង្គ្រាម​ហោច​ដូច​យើង​ដែរ​។​

-​ដំណើរ​ជិត​ឆ្ងាយ​គេ​ណាយ​មិន​ចង់​    ​ម៉ូតូ​ឡាន​កង់​ដើរ​ក៏​ត្អូញត្អែរ​
​ពេលនេះ​មាន​ផ្លូវទឹក​ភ្លើង​ហូរហែ​    ​ពី​ក្រុង​ដល់​ស្រែ​ខ្មែរ​ប្រែ​មុខមាត់​។​

-​បរទេស​ចាប់​ចូល​ចំណូល​យើង​កើន​    ​រកស៊ី​ចម្រើន​កើន​មិនសូវ​ភ្លាត់​
​ព្រោះ​សន្តិភាព​និង​អភិវឌ្ឍន៍​    ​    ​ទាំង​រាស្ត្រ​និង​រដ្ឋ​រស់នៅ​សាន្តត្រាណ​។​

-​ដើរ​ទាន់​សកល​ឈានដល់​យុគ​ថ្មី​    ​Digital ល្បី​ខ្មែរ​ចេះ​ចាប់បាន​
​មាន​អ្នកជំនាញ​ជាញ​ចេះ​ចំណាន​    ​ចែក​ផល​គ្រប់​ប្រាណ​ទៅតាម​លំដាប់​។

-​ជំនួញ​Online បណ្តាញ​ទីផ្សារ​    ​    ​ទោះ​នៅទីណា​ទូទាត់​លែង​យ៉ាប់​
​ប្រព័ន្ធ​Banking វិញ​ក៏​ចំណាប់​    ​    ​រកស៊ី​តាមច្បាប់​ទីផ្សារសេរី​។​

​-រឿង​អភិវឌ្ឍន៍​នៅមាន​ច្រើន​ទៀត​    ​តែ​ស្មេរ​ខ្ញុំ​ឆ្លៀត​សង្ខេប​ដោយ​ខ្លី​
​មិនមែន​រំលឹក​ដើម្បី​យក​ល្បី​    ​    ​លើសលស់​សេចក្តី​ខន្តី​ដល់​ស្មេរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com