កីឡាជាតិ
ជាតិ
AFF U15 Girls៖ ក្រោយ​ចាញ់​ថៃ U15​កម្ពុជា ត្រូវ​ប៉ះ​មី​យ៉ាន់​ម៉ា​ដើម្បី​ដណ្តើមយក​លេខ​៣
19, May 2017 , 10:17 am         946
រូបភាព
​ក្រោយ​ចាញ់​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF U15 Girl Championship 2017 នៅ​ថ្ងៃទី​២០ ខែឧសភា​។ ចំណែក​ក្រុម​ជើង​ខ្លាំង​ថៃ ជួប​ប្រកួត​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម​ហ្វីលីពីន នៅ​កីឡដ្ឋាន KM16 ដូចគ្នា​។​


​ក្រោយ​ចាញ់​ក្រុម​ថៃ ៦-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា​ដែល​ចាញ់​ក្រុម​ហ្វីលីពីន ៣-២ កាលពី​ម្សិលមិញ​ដូចគ្នា ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U15 Girl Championship 2017 នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២០ ខែឧសភា នៅ​កីឡដ្ឋាន KM16 នៅលើ​ទឹកដី​ប្រទេស​ឡាវ​។​



​ជាមួយគ្នានេះ ក្រុម​ដែល​ទទួល​ជ័យជម្នះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា គឺ​ក្រុម​ថៃ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ហ្វីលីពីន ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ AFF U15 Girl Championship ប្រចាំឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា នៅ​កីឡដ្ឋាន KM16 នេះ​ផងដែរ​៕     

Tag:
 បាល់ទាត់​
  AFF U15 Girl
  U15 នារី​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ