ជាតិ
យុវជនឆ្នើមកម្ពុជាអាយុមិនលើស៣២ឆ្នាំ អាចមានឱកាសធ្វើការនៅលេខាធិការដ្ឋាន UN
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសមន្ត្រីវ័យក្មេង (Young Professionals) ទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ នឹងរៀបចំការប្រឡងជ្រើសរើសវិជ្ជាជីវៈវ័យក្មេង មួយចំនួន ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ។
តាមសេចក្ដីជូនដំណឹងខាងលើ អង្គការសហប្រជាជាតិ នឹងរៀបចំការប្រឡងជ្រើសរើសវិជ្ជាជីវៈវ័យក្មេង មួយចំនួន ឲ្យទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ ការជ្រើសរើសនេះ ផ្ដល់ឱកាសដល់មន្ត្រីវ័យក្មេងកម្ពុជា។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ ដែលទាក់ទងនឹងការងារស្មើសុំ។ បន្ថែមលើនេះ បេក្ខជនត្រូវមានអាយុមិនលើសពី ៣២ឆ្នាំ និងត្រូវចេះភាសាអង់គ្លេស ឬបារាំងច្បាស់លាស់។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡងក្នុងកម្មវិធីនេះ អាចចុះឈ្មោះ និងបំពេញពាក្យសុំតាម អនឡាញ ដោយចូលទៅកាន់គេហទំព័រ http://careers.un.org/YPP ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០១៧ ។ ដោយឡែក ការប្រឡង នឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវិញ្ញាសាដែលត្រូវប្រឡង អាចទាក់ទងតាមគេហទំព័រខាងលើ៕
Tag:
ក្រសួងអប់រំ
មន្ត្រីវ័យក្មេង
អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com