ជាតិ
ពីនេះ ពីនោះ
 អ្វី​ទៅជា «​ទីផ្សារ​កាបូន​» និង «​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​»?
20, May 2017 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ  « ទីផ្សារ​កាបូន​» និង «​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ទីផ្សារ​កាបូន​» Carbon market ជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​មួយ ដែល​ក្នុងនោះ​ប្រទេស​នានា​អាច​ទិញ ឬ លក់​បរិ​មាណនៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​កិច្ចប្រឹងប្រែង​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង ការកំណត់​ថ្នាក់ជាតិ ស្ដីពី​ការបញ្ចេញ​ឧស្ម័ន​នៅក្រោម ពិធីសារ​ក្យូ​តូ ឬ​នៅក្រោម​កិច្ចព្រមព្រៀង​ដទៃទៀត ដូចជា​កិច្ចព្រមព្រៀង​បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​។​

​ពាក្យ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយសារតែ ឧស្ម័ន​កាបូ​និក គឺជា​ប្រភេទ​ឧស្ម័ន​មាន​ច្រើនជាងគេ ក្នុងចំណោម ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​ឧស្ម័ន​ដទៃទៀត ត្រូវបាន​វាស់​ជា​ឯក​តា សមមូល​ឧស្ម័ន​កាបូ​និក​។​

​ចំណែក​ពាក្យ «​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​» Voluntary market ជាទី​ផ្សារ​កាបូន ដែល​នៅក្រៅ​ក្របខណ្ឌ​ទីផ្សារ​កាបូន​ជាប់​កាតព្វកិច្ច ហើយ​មិន​ពាក់ព័ន្ធ នឹង​កិច្ចព្រមព្រៀង​អន្តរជាតិ​។ ទីផ្សារ​ទាំងនេះ ត្រូវបាន​ជំរុញ​ដោយ​ការប្តេជ្ញា​ស្ម័គ្រចិត្ត​ពី​ស្ថាប័ន​ផ្សេងៗ (​ក្រុមហ៊ុន​ថាមពល ក្រុមហ៊ុន​អាកាសចរណ៍​) និង​បុគ្គល​ពាក់ព័ន្ធ​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)​។​

© រក្សាសិទ្ធិដោយ thmeythmey.com