ជាតិ
គ​.​ជ​.​ប ស្នើ​ដល់​គ្រប់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន ធ្វើយ៉ាងណា​ឲ្យ​និយោជិត​បាន​ទៅ​បោះឆ្នោត​
27, May 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ឲ្យ​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់​នៅ​កម្ពុជា ជួយ​សម្រួល និង​បង្កលក្ខណៈ​ងាយស្រួល ដល់​និយោជិត កម្មករ កម្មការិនី បានធ្វើ​ដំណើរ​ទៅ​បោះឆ្នោត នៅតាម​ឃុំ​-​សង្កាត់ ដែល​ពួកគេ​បាន​ចុះឈ្មោះ​។​



ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា​ខាងមុខ​។ ការអំពាវនាវ​របស់​គ​.​ជ​.​ប​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់ខ្លួន ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com