កីឡាជាតិ
ជាតិ
សំបុត្រចូលរួមទស្សនាជំនួបរវាងក្រុមជម្រើសជាតិកម្ពុជានិងឥណ្ឌូនេស៊ី ដាក់លក់នៅថ្ងៃនេះ
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់លក់សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៨ ខែឧសភា នេះ។ សំបុត្រចូលរួមទស្សនាមានពីរប្រភេទក្នុងនោះប្រភេទទី១មានតម្លៃ១ម៉ឺនរៀល និងប្រភេទទី២មានតម្លៃ៥ពាន់រៀល។ អ្នកគាំទ្រអាចទិញសំបុត្រទាំងនេះ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិ។
ចាប់ពីថ្ងៃទី២៨ ខែឧសភា នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់លក់សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែមិថុនា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ។ តម្លៃសំបុត្រសម្រាប់កន្លែងអង្គុយមានដំបូល(ប្រភេទទី១)មានតម្លៃ១ម៉ឺនរៀល និងសំបុត្រសម្រាប់កន្លែងគ្មានដំបូលតម្លៃ៥ពាន់រៀល ដែលសំបុត្រទាំងនេះនឹងលក់នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិ។
គួរបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិនេះ ធ្វើឡើងដើម្បីត្រៀមខ្លួនស្វាគមន៍ក្រុមអាហ្វហ្គានីស្ថានក្នុងវគ្គជម្រុះពូល C ពានរង្វាន់ AFC Asian Cup 2019 នៅថ្ងៃទី១៣ ខែមិថុនា ដែលកម្ពុជាយកពហុកីឡដ្ឋានជាតិធ្វើជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com