ពីនេះ ពីនោះ
អពភន្តរសញ្ញា " " ឬ « » ត្រូវ​ប្រើ​ពេលណា​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ ?
29, May 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណ​ជ​ភាគច្រើន​ប្រើ​អពភន្តរសញ្ញា " " ឬ « » នេះ ដោយ​មិនដឹងថា ត្រូវ​ប្រើ​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ ឬ​សម្គាល់ថា​ជា​សញ្ញា​អ្វី​ឡើយ​។ ខាងក្រោម​នេះ ជាការ​ពន្យល់​ពី​របៀប​ប្រើ​អពភន្តរសញ្ញា​នេះ តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត ៖



​អព្ភន្តរ នាមសព្ទ មានន័យថា ខាងក្នុង​, ប៉ែក​ខាងក្នុង​, ចន្លោះ​ឬ​រវាង​ខាងក្នុង​; កណ្ដាល​, ទី​ចំពាក់​កណ្ដាល ។ អព្ភន្តរសញ្ញា ជា​ពាក្យសន្មត​ហៅ​វណ្ណយុត្ត ដែល​ពួក​វេយ្យាករណបណ្ឌិត​ក្នុងប្រទេស​អឺរ៉ុប​បង្កើតឡើង សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្ដី​នីមួយៗ​, មាន​រូបសណ្ឋាន​ពីរបែប​គឺ " " ឬ << >> សម័យ​សព្វថ្ងៃនេះ​ខ្មែរ​ក៏​ប្រើ​ដែរ ។ សព្ទ​ក្នុង​អព្ភន្តរសញ្ញា គឺ​ពាក្យ​ដែល​នៅក្នុង​វណ្ណយុត្តិ " " នេះ ឬ << >> នេះ​, ដូចជា បរាជ័យ "​ចាញ់​" ; អបរាជ័យ "​ឈ្នះ​; ជម្នះ​" ៕


© រក្សាសិទ្ធិដោយ thmeythmey.com