ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រចក និងសក់របស់អ្នកស្តើង ហើយឧស្សាហ៍ជ្រុះ? អាហារទាំង ១០ ដែលអ្នកគួរញ៉ាំ
× ចូរថែរក្សាសម្រស់របស់អ្នក តាមរយៈការទទួលទាន និងថែរក្សាសុខភាពខាងក្នុងរាងកាយរបស់អ្នកវិញម្តង ពីព្រោះ ការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងនានានៅខាងក្រៅ មិនអាចជួយអ្នកបានទាំងស្រុងនោះទេ។
ជាក់ស្តែងចំពោះអ្នកដែលមានបញ្ហាជ្រុះសក់ ឬក្រចកមានបញ្ហា អ្នកគួរតែព្យាយាមញ៉ាំចំណីអាហារ ដែលទៅប៉ូវ ឬព្យាបាលសក់ និងក្រចករបស់អ្នក ប្រសើរជាងការប្រើប្រាស់ ផលិតផលគ្រឿងសម្អាងនានា។
បើយើងនិយាយអំពីស្បែក សក់ និងក្រចក អ្នកគួរនឹកគិតដល់របបអាហារ ក៏ដូចជាសារធាតុចិញ្ចឹម និងវីតាមីន ដែលវាត្រូវការរាល់ថ្ងៃ។ សក់ និងក្រចក ត្រូវបានបង្កើតឡើងដោយសារធាតុ keratin ដូច្នេះ របបអាហារដែលសំបូរសារធាតុមួយនេះ ពិតជាអាចជួយអ្នកបានច្រើន។
អាហារដែលអ្នកគួរទទួលទាន
• ម្សៅស្រូវសាឡី
• សាច់ក្រហម
• ផ្លែប្ល៊ូបឺរី
• គ្រាប់អាល់ម៉ុន
• ស្រាបៀរ (ក្នុងកម្រិតទាប)
• អយស្ទ័រ
• ទឹកដោះគោ
• ស៊ុត
• ត្រីសាលម៉ុន
• គ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com