ជាតិ
លោក អ៊ិត សេដ្ឋា បាន​ទទួលមរណភាពហើយ
04, Jun 2017 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
 ពិធីករដ៏មាន​ប្រជាប្រិយប្រចាំប្រទេសកម្ពុជា លោក អ៊ិត សេដ្ឋា បានទទួល​មរណភាព​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា នេះ ។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យរុស្ស៊ី កាលពីពេលព្រឹក បន្ទាប់ពី​ស្ថានភាព​ជំងឺរបស់លោក​កាន់តែដុន​ដាប​ខ្លាំង។



​លោក ពែកមី ដែល​បាន​ខ្នះខ្នែង​ជួយ​លោក អ៊ិត សេដ្ឋា បាន​បញ្ជាក់ថា ពិធីកររូបនេះ មាន​ជំងឺដ៏រ៉ាំរ៉ៃ​អស់រយៈពេល​ជាច្រើន​ឆ្នាំ។ លោក​បាន​ចាក​ចោលម្តាយជរា និងកូន​៣នាក់។ សាកសព​លោក អ៊ិត សេដ្ឋា ត្រូវតម្កល់នៅវត្តឧត្តរាវត្តី ក្នុងខណ្ឌឫស្សីកែវ រាជ​ធានីភ្នំពេញ៕

Tag:
 អ៊ិត សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com