កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ខ្សែបម្រើ​ក្រុម​សារិកា​ព្រៃ Tiote គាំងបេះដូង​ស្លាប់​អំឡុងពេល​ហ្វឹកហាត់​
05, Jun 2017 , 11:45 pm        
រូបភាព
 Cheick Tiote អតីត​ខ្សែបម្រើ​ក្រុម​សារិកា​ព្រៃ Newcastle United បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​រូបគេ​បាន​ដួល​ក្នុង​ទីលាន​អំឡុងពេល​ហ្វឹកហាត់​ជាមួយ​ក្រុម Beijing Enterprises នៃ​លី​ក​កំពូល​ចិន​។




​បើតាម The Sun កីឡាករ​សញ្ជាតិ​កូដ​ឌី​វ័រ វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ដួលសន្លប់​នៅលើ​ស្មៅ មុន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយ​ក្រុម​សង្គ្រោះបន្ទាន់​។ ក្រុមគ្រូពេទ្យ​បាន​សន្និដ្ឋានថា Tiote បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​
 
​សូមបញ្ជាក់ថា Tiote បាន​ផ្លាស់​ទៅកាន់​ក្រុម Beijing Enterprises នៃ​លី​ក​កំពូល​ចិន Chinese Super League កាលពី​ខែកុម្ភៈ​កន្លងទៅ បន្ទាប់ពី​រួមរស់​នៅ​ទឹកដី St James' Park របស់ Newcastle រយៈពេល​៧​រដូវ​កាល​៕
 
 


© រក្សាសិទ្ធិដោយ thmeythmey.com