ពីនេះ ពីនោះ
មេឃុំ ចៅសង្កាត់​ថ្មី​ត្រៀម​ធ្វើការ​!
09, Jun 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ


​កំណាព្យ​បទ ព្រហ្មគីតិ​

-​បោះឆ្នោត​ដឹង​លទ្ធផល​    ​ឥឡូវ​ដល់ពេល​ធ្វើការ​
​ទោះ​ជាប់​បក្ស​ខាង​ណា​    ​តម្រូវការ​រាស្ត្រ​ត្រូវ​ស្រាយ​។​

-​ប្រឡាយ​កាយ​ទឹកលូ​    ​រាស្ត្រ​រអ៊ូ​ក្តៅក្រហាយ​
​ផ្លូវ​ខូច​ខំ​ឈួ​ស​ឆាយ​    ​    ​ទឹកស្អុយ​កាយ​បង្ហូរ​ចោល​។​

-​ស្រុក​ខ​ណ្ខ​ខ្វះខាត​ទឹក​    ​ដោះ​ប្រញឹក​កុំ​ច្បោលៗ​
​កុំ​សន្យា​ស្រមោល​    ​    ​រួច​ទុកចោល​ឲ្យ​រាស្ត្រ​ក្តៅ​។​

-​បំបាត់​ទាំង​គ្រឿងញៀន​    ​ក្រុម​បំពាន​ល្បែង​ក្នុង​ក្រៅ​
​ក្មេង​ពាល​ធ្លាប់​ឆាឆៅ​    ​    ​ត្រូវតែ​ដៅ​ដោះ​ឲ្យ​បាន​។​

-​ពង្រឹង​រឿង​សេវា​    ​    ​រាល់​កិច្ចការ​នៅ​មូលដ្ឋាន​
​ឯកសារ​ទាំង​ប៉ុន្មាន​    ​    ​បញ្ជាក់បាន​តាម​លំដាប់​។​

-​រឿង​បក្ស​ទុក​ដោយឡែក​    ​រឿង​រាស្ត្រ​ស្រែក​ស្រាយ​ឲ្យ​ឆាប់​
​កុំ​ចាំ​ថ្នាក់លើ​ប្រាប់​    ​    ​រឿង​ខ្លាំង​យ៉ាប់​ឆាប់​រាយការណ៍​។​

-​ជួយ​រាស្ត្រ​ដោយ​ខន្តី​    ​    ​ស្រាយ​រឿងក្តី​លៃ​យ៉ាងណា​
​ប្រកាន់​ឧបេក្ខា​    ​    ​និន្នាការ​ទុក​នៅផ្ទះ​៕

​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
 ​    ​  

© រក្សាសិទ្ធិដោយ thmeythmey.com