ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ បញ្ចប់​មុខតំណែង​លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រដ្ឋាភិបាល​
09, Jun 2017 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ បានបញ្ចប់​មុខតំណែង​លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៥ មិថុនា​។​



​កាលពី​អាណត្តិ​ទី​៤ លោក ញឹក ប៊ុនឆៃ មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ។ ហើយ​នៅក្នុង​អាណត្តិ​ទី​៥​នេះ លោក​ទទួល​តំណែង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​។ នេះបើតាម​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ដែលបានបន្ថែមថា ក្រោយពី​បញ្ចប់​មុខតំណែង​នេះ លោក ញឹក ប៊ុនឆៃ នឹង​មិនមាន​តួនាទី​អ្វី​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​នោះឡើយ​។

គួរ​បញ្ចា​ក់ថា បច្ចុប្បន្ន​លោក ញឹក ប៊ុនឆៃ គឺជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក្រោយពី​បែក​គ្នា​ម្ដងទៀត​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ឆ្នាំ​២០១៦​។ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក ញឹក ប៊ុនឆៃ ក៏​ទទួលបាន​កៅអី​មេឃុំ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មួយ​ផងដែរ ។ ក្រៅពីនេះ​ក៏មាន​អាសនៈ​ក្រុមប្រឹក្សា​ផ្សេងទៀត ដែល​គណបក្ស​នេះ អាច​ទទួលបាន​ទៀតផង ក្នុងចំណោម​ឃុំ​-​សង្កាត់ ទាំង​៧១៣ ដែលមាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ។ នេះ​បើតាម​លទ្ធផល​បឋមរ​បស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

Tag:
 ញឹក ប៊ុនឆៃ​
  ព្រះមហាក្សត្រ​
  ​ទីប្រឹក្សា​រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com