ជាតិ
សង្គមជាតិ
អ្នករស់នៅ​អគារ​ប៊ូ​ឌី​ញ​«​ស​» ជប់លៀង​មុន​ផ្លាស់​ទីលំនៅ​ថ្មី​!
10, Jun 2017 , 12:41 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​ពិធីជប់លៀង​បរិភោគ​នំ​បញ្ចុក និង​រាំលេង​កម្សាន្ត​ជូន​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ​«​ស​» នៅ​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​នេះ មុននឹង​ការផ្លាស់​ទី​ទៅ​កន្លែង​ថ្មី​របស់​ពលរដ្ឋ​ទាំងនោះ​។



​ពិធីជប់លៀង​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​រស់នៅ​ទី​នោះបាន​ព្រមព្រៀង​លក់​បន្ទប់​ស្នាក់នៅ​របស់ខ្លួន​ឲ្យ​ក្រុមហ៊ុន​ជប៉ុន Arakawa ក្នុង​មួយ​ម៉ែត្រការ៉េ ១៤០០​ដុល្លារ​អាមេរិក​។ អ្នករស់នៅ​ទីនោះ​ជាង ៩០​ភាគរយ​ហើយ​ដែល​បាន​ព្រម​លក់​កម្មសិទ្ធិ​របស់ខ្លួន​ឲ្យ​ក្រុមហ៊ុន​។  
  
 
​តាម​គម្រោង ក្រុមហ៊ុន Arakawa នឹង​អភិវឌ្ឍ​ទីតាំង​អគារ​ប៊ូ​ឌី​ញ​«​ស​»​ទៅជា​អគារ​ពាណិជ្ជកម្ម​កម្ពស់ ២១ ជាន់ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ចំនួន ៧០​លាន ទៅ ៨០​លាន​ដុល្លារ​អាមេរិក​៕







Tag:
 ជា សុផារ៉ា អគារ​ប៊ូ​ឌី​ញ​«​ស​»
© រក្សាសិទ្ធិដោយ thmeythmey.com