សញ្ញា​ជើងក្អែក ( + ) ត្រូវ​ប្រើ​ពេលណា​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ ?
ពីនេះ ពីនោះ / មិនយល់...!
សញ្ញា​ជើងក្អែក ( + ) ត្រូវ​ប្រើ​ពេលណា​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ ?
12, Jun 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សញ្ញា​កាកបាទ ឬ​ជើងក្អែក ( + ) គឺជា​គំនូរ ឬ ឈើ​ខ្វែង​មាន​សណ្ឋាន​ស្រដៀង​នឹង​ក្រញាំ​ជើងក្អែក ។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពី​ការប្រើប្រាស់​សញ្ញា​វណ្ណយុត្តិ ( + ) នេះ សម្រាប់​ទាញ​សំឡេង​អក្សរ​ឲ្យ​ឡើង​ខ្ពស់ជាង​ប្រក្រតី ដូច​ពាក្យ​ថា ឆ្លើយ​កូ៎ក​, នុ៎ះហើយ​, អ្វី​ហ្ន៎ ? ជាដើម ។



​វណ្ណយុត្តិ​នេះ ក៏ សម្រាប់​ប្រើ​ជៀតអក្សរ​ដែល​សរសេរ​ខុស​ហើយ​សរសេរ​ជៀត​ពីលើ ឬ​ពីក្រោម​ត្រូវកា​ជើងក្អែក​នេះ (+) ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com