ជាតិ
ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង សួន សាន ទទួលមរណភាព​ក្នុងស្ថានភាព​ដ៏​កម្សត់​
13, Jun 2017 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​ម្ចាស់​ជ័យលាភី​លេខ​២​ផ្នែក​ចាប៉ីដងវែង​ប្រចាំឆ្នាំ​២០០២ ព្រឹទ្ធាចារ្យ សួន សាន ហៅ​ស្មៀន សាន បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែមិថុនា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ក្នុង​អាយុ​៦៩​ឆ្នាំ​។



​លោក សួន សាន បាន​ធ្លាក់ខ្លួន​ឈឺចាប់​តាំងពី​ឆ្នាំ​២០១៤​មក រហូតដល់​ដើរលេង​រួច​។ ដោយសារ​បញ្ហា​ជីវភាព​ខ្វះមុខខ្វះក្រោយ អ្នក​ដែល​អភិរក្ស​មរតក​វប្បធម៌​រូបនេះ ក៏​ធ្លាប់​ធ្លាក់ខ្លួន​រស់នៅ​តាម​ចិញ្ចើមផ្លូវ​ផងដែរ​។ សព​របស់លោក​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​។​

​យោងតាម​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន TV FB កូនប្រុស​ទី​៤​របស់​ព្រឹទ្ធ​ចា​រ្យ សួន សាន បាន​រៀបរាប់​ឪពុក​របស់ខ្លួន​មានការ​តូចចិត្ត​យ៉ាងខ្លាំង​ក្នុង​ជីវិត ដោយ​គិតថា​ខ្លួន​អន់​ជាង​សត្វ​ចាប ព្រោះ​គ្មាន​ទីជម្រក​សមរម្យ ខណៈ​គាត់​ប្រើពេល​វេលា​មួយជីវិត​របស់ខ្លួន​ដើម្បី​ថែរក្សា​មរតក​ចាប៉ីដងវែង​របស់​ខ្មែរ​៕

​សូម​ស្តាប់​ការ​ច្រៀង​រៀបរាប់ «​ព្រះ​គុណ​ឪពុក​» របស់​ស្មៀន​សាន ក្នុង​កម្មវិធី​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​របស់​ទូរទស្សន៍​បាយ័ន​៖





Tag:
 ចាប៉ីដងវែង​
  សួន សាន
© រក្សាសិទ្ធិដោយ thmeythmey.com