ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប៉ុន្មាន​ចំណុច​នេះ ក៏​អាច​បំបាត់​អាកា​រៈ​ឈឺក្បាល​បានដែរ​
13, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ក្បាល ជា​បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ទូទៅ ហើយ​វា​ក៏​មិន​ប្រកាន់​អាយុ ឬ​ភេទ​ដែរ​។ ចំពោះ​មូលហេតុ​របស់​វា​ក៏មាន​ច្រើន ប៉ុន្តែ​អ្នកជំងឺ​អាច​ដោះស្រាយ​វា​បាន ដោយ​គ្រាន់តែ​ទៅ​ឱសថស្ថាន​ឲ្យ​គេ​ផ្សំ​ថ្នាំ​ទៅ​គឺ​បាន​ហើយ​។ យ៉ាងណាមិញ បើសិនជា​អ្នកមាន​ភាព​ធុញទ្រាន់​នឹង​ការ​លេបថ្នាំ យក​ល្អ​គួរតែ​ប្រើ​វិធី​ដូចខាងក្រោម​នេះ​វិញ​ក៏បាន​ដែរ​៖



    ចូរ​គេង ហើយ​យក​ថង់​ទឹកកក​ស្អំ​នៅ​កន្លែង​ក្បាល​ដែល​កំពុងតែ​ឈឺ​នោះ​រយៈពេល ១៥​នាទី​
    ការ​លាយ​ទឹក​ខ្ទឹមស​មួយ​កំ​ប៉ឹ​ស ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ក៏​អាចជួយ​ភ្ញោ​ច​ខួរក្បាល​បន្ថយ​ការឈឺចាប់​បានដែរ​
    ចូរ​ចិត​ដំឡូងបារាំង ២​ចំណិត ហើយ​យកមក​ស្អំ​នៅ​សៀត​ថ្កា​ប្រហែល ៣០​នាទី​
    ចំពោះតែ​ជី​អង្កាម​ក៏មាន​ប្រសិទ្ធភាព​បន្ធូរ​ភាព​តឹង​របស់​ក្បាល​ដែល​កំពុងតែ​ឈឺ​បានដែ​ឬ​។​
    ចូរ​សាកល្បង​វិធី​បន្ធូរ​អារម្មណ៍ និង​ម៉ាស្សា ព្រោះ​វា​ក៏​អាច​បំពាត់​ការឈឺ​ក្បាល​បានដែរ ដោយ​ធ្វើការ​ម៉ាស្សា​ក្បាល​ជារ​វ​ង្វ​ង់​ដោយ​ប្រើ​ចុង​ម្រាមដៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com