ពីនេះ ពីនោះ
លេខអស្ដា ( ៏ ) ឬ​សញ្ញា​លេខ ( ៨ ) ប្រើ​សម្រាប់តែ​ធ្វើឱ្យ​សំឡេង​កញ្ឆក់​ខ្លី​រហ័ស​ប៉ុណ្ណោះ​
14, Jun 2017 , 7:43 am        
រូបភាព
ដោយ: ថ្មីៗ
ជាទូទៅ សាធារណជន​មិនដឹង​ពី​របៀប​ប្រើ​លេខអស្ដា ( ៏ ) ឬ​សញ្ញា​លេខ ( ៨ ) នេះ នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ សម្រាប់​សម្គាល់ ឬ​បញ្ជាក់​ពីអ្វី​មួយ​ឱ្យ​ពិតប្រាកដ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពី​ការប្រើប្រាស់​វណ្ណយុត្ត​មួយ​នេះ ដូចខាងក្រោម​៖




​លេខអស្ដា ( ៏ ) ឬ​សញ្ញា​លេខ ( ៨ ) ជា​វណ្ណយុត្ត​ខ្មែរ​មួយ​យ៉ាង​សម្រាប់​ដាក់​លើ​អក្សរ​ទោល ដើម្បី​នាំ​អក្សរ​នោះ​ឱ្យមាន​សំឡេង​កញ្ឆក់​ខ្លី​រហ័ស​, ដូចជា ក៏បាន​, ក៏​ដែរ​, ក៏ដោយ​, ដ៏​បវរ​, ដ៏​ប្រសើរ​, ដ៏ហើយ​ដោយ​មាស​, ព្ធដ៏​អាកាស​; ហ៏ !, ហ៏​យក​ចុះ !, ន៏ !, នុ៎ះ​ន៏ !; អុញ​ន៏ ! ជាដើម​៕



© រក្សាសិទ្ធិដោយ thmeythmey.com