ពីនេះ ពីនោះ
ចូលរួម​ផ្តល់​ឈាម គឺ​ជួយសង្គ្រោះ​ជីវិត​!
14, Jun 2017 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ


​កំណាព្យ​បទ ពំនោល​

​ក្បាល​បែក​រហែក​ដាច់​សាច់​    ​ជួន​ដៃជើង​ដាច់​    ​ប្រកាច់​ដេក​ដួល​ស្លេកស្លាំង​។​
​អ្នកខ្លះ​ត្អូញ​អស់កម្លាំង​    ​ភ្នែក​រូង​ខូង​ខ្លាំង​    ​ខ្លះ​តាំង​ត្អូញ​ថា​វិលមុខ​។​
​មាន​ខ្លះ​ជំងឺ​ធ្វើទុក្ខ​    ​    ​មេរោគ​វាយលុក​    ​ឈ្ងោក​មុខ​កើតទុក្ខ​មិន​ឈប់​។​

​ដឹង​ឈឺ​នឹកឃើញ​សព្វគ្រប់​    ​ខ្លះ​អង្គុយ​ជ្រប់​    ​    ​ថ្ងៃ​យប់​ដេក​អោប​ទុក្ខព្រួយ​។​
​ខ្វះ​ឈាម​បាន​នរណា​ជួយ​    ​គ្រួសារ​ពេញ​ព្រួយ​    ​ចង់​ជួយ​តើ​ធ្វើយ៉ាងណា​?
​រឿង​គ្រោះ​ចាស់​ផ្តាំ​ទុក​ថា​    ​មិន​ទៀង​ឡើយណា​    ​គ្រួសារ​យើង​អាច​ប៉ះ​ដែរ​។​

​មាន​ក្រ​រស់នៅ​ក្រុង​ស្រែ​    ​ច្នេះ​យើង​ត្រូវតែ​    ​គិត​កែ​រេ​ដោះ​កង្វល់​។​
​ខ្វះ​ឈាម​យើង​គួរ​រួម​ផ្តល់​    ​ឲ្យ​ស្តុក​ឈាម​សល់​    ​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​។​
​ផ្តល់​ឈាម​គឺ​ជួយ​សង្ខារ​    ​បាន​បុណ្យ​ផង​ណា​    ​ចាស់​ថា​ធ្វើបុណ្យ​ខែភ្លឺ​៕

​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!


© រក្សាសិទ្ធិដោយ thmeythmey.com