ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយៗ ៣​យ៉ាង​ដើម្បី​កំចាត់​ជំងឺ​មុន​
15, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ធំធាត់​ក្លាយទៅជា​យុវវ័យ អាច​នឹងធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​កើតមុន​លើ​ស្បែក​ណាស់ ហេតុ​ដូច្នេះហើយ​ទើបបាន​ជាមាន​យុវវ័យ​ជាច្រើន​ស្វែងរក​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​ដើម្បី​ដោះស្រាយ និង​ប្រើ​ថ្នាំ​ច្រើនៗ​។ យ៉ាងណាមិញ ខ្ញុំ​មាន​គន្លឹះ​ងាយៗ ៣​ប្រភេទ ដែល​អ្នក​គួរតែ​សាកល្បង​មើល​ដែរ​ដើម្បី​កំចាត់​បញ្ហា​មុននេះ​។​



​ចៀសវាង​អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​អាហារ​បង្ក​ការ​រលាក​ផ្សេងៗ​ទៀត
​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើនតែ​បង្ក​ជា​ស្លេស្ម និង​បង្កើន​ការ​រលាក​ច្រើន​ក្នុង​រាងកាយ​។ អាហារ​បង្ក​ស្លេស្ម​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស ដែលជា​ហេតុ​នាំ​ឲ្យ​ងាយ​កើតមុន​ណាស់​។ ដូច្នេះ​ចូរ​សាកល្បង​ខ្លួនឯង ចៀសវាង​ការ​ញ៉ាំ​អាហារ​បែបនេះ យ៉ាងហោចណាស់ ៦​សប្តាហ៍​ដើម្បី​មើល​លទ្ធផល​។​

​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​
​ជាតិ​ស័​ង្គ​សី​ជួយ​ដល់​ការ​បំ​លែង​អ័រម៉ូន Andgrogens ដែលជា​អ័រម៉ូន​នាំ​ឲ្យ​កើតមុន​។ ការ​លេបថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​យ៉ាងហោចណាស់ ២៥ ទៅ​៥០​មី​លី​ក្រាម​អាចមាន​ប្រយោជន៍​ក្នុងការ​បំបាត់​បញ្ហា​អ័រម៉ូន​បង្ក​ការ​កើតមុន​បាន​។ ជាតិ​ស័​ង្គ​សី​នេះ​ក៏មាន​ប្រយោជន៍​ក្នុងការ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ដែល​អាច​បន្ថយ​ចំនួន​បាក់តេរី​ដែល​នាំ​ឲ្យ​កើតមុន​បានដែរ​។​

​ញ៉ាំ​ប្រូ​បាយ​អូ​ទិច​ដែល​មានគុណ​ភាពល្អ​
​ស្បែក​មនុស្ស​យើង​គឺជា​ចំណាំងផ្លាត​របស់​ពោះវៀន​។ ដូច្នេះ​បើសិនជា​អ្នកមាន​ពោះវៀន​មិនល្អ ឬ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​មិន​គ្រប់គ្រាន់​ទេ អ្នក​ទំនងជា​អាចមាន​បញ្ហា​ស្បែក​ច្រើន​ដូចជា ជំងឺ​មុន តាអក និង​ការ​រលាក​ស្បែក​។ ប្រូ​បាយ​អូ​ទិច​ដែលមាន​គុណភាព​ល្អ​នឹង​ល្អ​សម្រាប់​បង្កើន​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន ហើយក៏​ជួយ​ដល់​សុខភាព​ស្បែក​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com