កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ប្រកាស​វាយ​ជាមួយ McGregor នៅ​ថ្ងៃទី​២៦ ខែសីហា​ខាងមុខនេះ​
16, Jun 2017 , 9:01 am        
រូបភាព
អតីត​ស្តេច​ប្រដាល់សកល​ពិភពលោក Floyd Mayweather នឹង​ឡើង​វាយ​ជាមួយ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor ក្នុង​ប្រភេទ​ទម្ងន់​មធ្យម នា​ថ្ងៃទី​២៦ ខែសីហា​ខាងមុខនេះ នៅ​ទីក្រុង Las Vegas​។​



​ជំនួប​រវាង Mayweather និង​អ្នក​វាយ​ក្នុង​ទ្រុង UFC សញ្ជាតិ​អៀឡង់ McGregor បានកើត​ឡើង​ហើយ​បន្ទាប់ពី​ម្ចាស់​ខ្សែក្រវាត់​៥​ស្ថាប័ន​របស់​អាមេរិក​បង្ហោះ​វីដេអូ​មួយ​ក្នុង​បណ្តាញ​សង្គម Twitter ដោយ​បញ្ជាក់​ពី​ដៃគូ​ប្រកួត រួមជាមួយ​ទីកន្លែង​ប្រកួត​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក​។​

​អ្នក​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​វិញ្ញាសា​ប្រដាល់សកល ហើយ​ជាមួយគ្នានេះ​គេ​ដឹងថា​អ្នក​ប្រដា​ល់វ័យ​៤០​ឆ្នាំ Floyd ដែល​ធ្លាប់​ប្រកួត​ឈ្នះ​ទាំង​៤៩​លើក និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៦​លើក មានប្រៀប​ជាង​អ្នក​វាយ UFC វ័យ​២៨​ឆ្នាំ McGregor​។​

ក្នុងជំនួប​កំពូល​នេះ​ភាគី​ទាំងសងខាង​នឹង​ទទួលបាន​តម្លៃ​ខ្លួន​១០០​លាន​ដុល្លារ​អាមេរិក និង​ត្រូវបាន​ចាត់ទុកថា​ជា​ជំនួប​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់​ដែលមាន​ប្រាក់​ឈ្នួល​ថ្លៃ​បំផុត​ផងដែរ​៕


Tag:
 ​ប្រដាល់​
  Floyd Mayweather
  Conor McGregor
© រក្សាសិទ្ធិដោយ thmeythmey.com