ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​កូន​លេង​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​ច្រើន គួរ​ធ្វើ​ដូច​ម្តេចទៅ​?
17, Jun 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​ច្រើនតែ​ចូលចិត្ត​ផ្តល់នូវ​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​របស់ខ្លួន​ឲ្យ​កូនៗ​លេង​ច្រើន ដោយសារតែ​ពួកគេ​មិនសូវមាន​ពេលវេលា​ច្រើន​ដើម្បី​លេង​ជាមួយ​កូន​។ ប៉ុន្តែ​ការដែល​ធ្វើបែបនេះ​ច្រើន វា​អាច​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​ពួកគេ​ច្រើនណាស់​។ ជាក់​ស្តែក​គឺ​ធ្វើ​ឲ្យ​គេ​ងាយ​នឹង​ឈឺ​សាច់ដុំ​នៅ​ម្តុំ​ក​ញ្ចឹ​ក និង​ខ្នង​តែម្តង​។​



​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​ដែល​អ្នក​គួរតែ​ចងចាំ​ដើម្បី​អាចជួយ​ពួកគេ​កុំ​ឲ្យ​ជួប​បញ្ហា​ឈឺចាប់​ទៀត​នៅពេល​ឧស្សាហ៍​លេង​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​។​

​ឲ្យ​ពួកគេ​លេង​ក្នុង​ជំហរ​មួយ​ដែល​ត្រឹមត្រូវ​
​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​មាន​ជំហរ​រាងកាយ​មិនល្អ ដែលជា​ហេតុ​នាំ​ឲ្យ​កើតមាន​ជាប់​ដល់​ធំ និង​បង្ក​ជាការ​ឈឺចាប់​នៅ​ខ្នង​រ៉ាំ​រ៉ៃបាន​។ ដូច្នេះ​ចូរ​ជួយ​ពួកគេ​អង្គុយ​ឲ្យ​ត្រង់ ហើយ​ពឺ​ង​ខ្នង​ក្នុងពេល​លេង​ទូរស័ព្ទ​។​

​កាត់បន្ថយ​ការប្រើប្រាស់​
​បើសិនជា​អ្នក​មិនអាច​ចៀសវាង​ការ​ឲ្យ​កូន​លេង​ទូរស័ព្ទ​ទេ ចូរ​ដាក់​ដែន​កំណត់​មួយ​ឲ្យ​ពួកគេ​ទៅ​។ ចូរ​សុំ​ឲ្យ​កូន​ផ្អាក​លេង​ជា​រៀងរាល់ ៣០​នាទី​ម្តង ដោយ​ជំនួស​នូវ​ការដើរ​លេង​អ្វី​ផ្សេង និង​សម្រួល​ដល់​ការរក្សា​ជំហរ​ពួកគេ​ផង​៕

​សម្រាក​ឲ្យ​គ្រប់គ្រាន់​
​បើសិនជា​កូន​អ្នក​រអ៊ូ​អំពី​ការឈឺចាប់​ដោយសារតែ​ប្រើ​ទូរស័ព្ទ​ច្រើនពេក ចូរ​លើកទឹកចិត្ត​គេ​ឲ្យ​សម្រាក​ច្រើន​ទៅ​។ បើសិនជា​វា​មិនមែនជា​អាកា​រៈ​រ៉ាំរ៉ៃ​ទេ ការឈឺចាប់​ភាគច្រើន​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ហើយ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com