ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញា​ជំងឺ​តម្រងនោម ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​
17, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ អ្នក​ប្រហែលជា​មិន​បានគិត​ច្រើន​អំពី​តម្រងនោម​ទេ ប៉ុន្តែ​វា​មាន​នាទី​សំខាន់​ណាស់​សម្រាប់​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​។ យ៉ាងណាមិញ វា​ក៏មាន​នាទី​រក្សា​ចំណុះ​របស់​ឈាម ដើម្បី​រាងកាយ​រស់នៅ​តាម​វិធី​ត្រឹមត្រូវ​ដែរ​។ មុខងារ​ដ៏​សំខាន់​មួយ​ផ្សេងទៀត​របស់​តម្រងនោម គឺ​ថែរក្សា​កម្រិត​អេ​ឡិច​ត្រូ​លីត្រ (​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម និង​ផូស្វាត​) ដើម្បី​ភ្ញោ​ច​ទៅ​កោស​ការបស់​រាងកាយ និង​សរីរាង្គ​ទាំងអស់​ធ្វើការ​កាន់តែ​ល្អ​។ វា​ក៏មាន​តួនាទី​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម និង​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំ​ដែរ​។ ដូច្នេះ​សរុបមក តម្រងនោម​ពិតជា​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់នៅ ប៉ុន្តែ​បើសិនជា​អ្នក​សម្គាល់​ឃើញថា មាន​អាកា​រៈ​មួយចំនួន​ដូចខាងក្រោម​នេះ គួរតែ​គប្បី​យកចិត្តទុកដាក់​ផង ព្រោះ​វា​ជា​សញ្ញា​នៃ​ជំងឺ​តម្រងនោម​ហើយ​។​



    ទម្លាប់​នៃ​ការ​នោម​មានការ​ប្រែប្រួល ដូចជា​នោម​ច្រើន ឬ​នោម​តិចជាង​ធម្មតា​
    ពិបាក​ដកដង្ហើម​ក៏​ជា​ផ្នែក​មួយ​បញ្ជាក់ថា តម្រងនោម​មាន​បញ្ហា​ដែរ​
    ឃើញ​មាន​ឈាម​ក្នុង​ទឹកនោម​
    ទឹកនោម​បែក​ជា​ពពុះ ឬ​ល្អក​
    រាងកាយ​ទៅជា​ហើម ដោយសារតែ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ខ្លាំង​
    អស់កម្លាំង​ជាប់ និង​កង្វះ​គ្រាប់​ឈាម​
    ធី​ង​ធោ​ង និង​ពិបាក​ផ្ចង់អារម្មណ៍​
    ចេះតែ​គ្រុន​ជាប់ ឬ​ក្តៅខ្លួន​ស្ទិញៗ​ជាប់​
    ស្បែក​ឧស្សាហ៍​មានការ​បង្ក​រោគ និង​ឡើង​កន្ទួល​រមាស់​
    ចេះតែ​ចង់​ក្អួត ឬ​ចង្អោ​

​យ៉ាងណាមិញ បើសិនជា​អ្នកមាន​អាកា​រៈ​ពីរ​បី ឬ​ច្រើន​ឡើងទៅ នោះ​អ្នក​ពិតជា​ដល់ពេល​ដែល​ត្រូវ​ពិនិត្យ​តម្រងនោម​ចេញ​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com