ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះ​ប៉ុន្មាន​ចំណុច​នេះ អាច​ដោះស្រាយ​បញ្ហា​កន្ទួល​ស្បែក​លើ​ទារក​តូចៗ​បាន​ហើយ​
18, Jun 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​រដូវក្តៅ គឺជា​ពេលវេលា​មួយ​ដែល​អាចធ្វើ​ឲ្យ​ទារក​តូចៗ​មាន​អារម្មណ៍​ថា​មិនមាន​ផាសុក​ភាពល្អ​ទេ​។ ដំបូង​ឡើយ គឺ​ក្តៅ ហើយក៏​អាច​កើត​ជាការ​រមាស់​ស្បែក ស្បែក​ទៅជា​ក្រហម និង​រលាក​ថែម​ទៀតផង ដែលជា​ហេតុ​នាំ​ឲ្យ​កូនតូចៗ​ខឹង និង​ឧស្សាហ៍​យំ​ច្រើន​ខុសធម្មតា​។ បើសិនជា​កូន​អ្នក​កំពុង​តែមាន​បញ្ហា​ឡើង​កន្ទួល​រមាស់​នៅ​រដូវក្តៅ យក​ល្អ​គួរតែ​ស្វែងរក​ដំណោះស្រាយ​ដូចខាងក្រោម​នេះ​៖



    ចូរ​ឲ្យ​កូន​ស្លៀក​សម្លៀកបំពាក់​ធូរៗ និង​រលង់ៗ ដើម្បី​កុំ​ឲ្យ​មានការ​កកិត​លើ​ស្បែក​ច្រើន និង​ធ្វើ​ឲ្យ​កន្លែង​កន្ទួល​នោះ​ឈឺ​កាន់តែខ្លាំង​។​
    ចូរ​ចៀសវាង​ការប្រើ​ម្សៅ​ដែលមាន​ក្លិនក្រអូប ព្រោះ វា​មាន​សារធាតុ​ដែល​អាចមាន​ប្រតិកម្ម​នឹង​ស្បែក​ទារក ហើយក៏​ធ្វើ​ឲ្យ​ស្បែក​ងាយ​ស្ងួត​ផងដែរ​។​
    កុំ​ភ្លេច​ឲ្យ​កូន​ងូតទឹក​រាល់ថ្ងៃ ជាពិសេស​ក្រោយពី​គេ​រត់​លេង​ពេញ​មួយថ្ងៃ​ទាំង​ក្នុង​ផ្ទៃ និង​ក្រៅ​ផ្ទះ ព្រោះ​សំណើម​ចេញពី​ញើស​អាចធ្វើ​ឲ្យ​ស្បែក​គេ​ងាយ​នឹង​រលាក​ខ្លាំងណាស់​។ យក​ល្អ​គួរតែ​ងូតទឹក​គេ​ឲ្យ​បាន​ពីរដង​ក្នុង​មួយថ្ងៃ​។​
    ចៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រើ​សាប៊ូ និង​ឡូ​សិន​ដែលមាន​ក្លិនក្រអូប ព្រោះ​ផលិតផល​ទាំងនេះ​មិនល្អ​សម្រាប់​ទារក​ដែលមាន​ស្បែក​ឡើង​កន្ទួល​រមាស់​ឡើយ​។​
    បើសិនជា​ដោះស្រាយ​បញ្ហា​មិនទាន់បាន ហើយ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ទៅនោះ យក​ល្អ​គួរតែ​នាំ​គេ​ទៅ​ជួប​ពេទ្យ​ជំនាញ​ខាង​រោគ​កុមារ​ដើម្បី​ដោះស្រាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com