ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នកស្រី ឡឹ​ក ចេនឡា ជំនះ​បើក​តាក់ស៊ី ដើម្បី​មាន​ពេល​ថែកូន និង​អាច​រក​ចំណូល​
19, Jun 2017 , 6:59 pm        
រូបភាព
​របរ​បើក​តាក់ស៊ី ជា​របរ​មួយ មិនមាន​មនុស្ស​ស្រី​ច្រើន​ឡើយ​ហ៊ាន​ធ្វើ​។ បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ជា​រឿង​មួយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មិន​ហ៊ាន​ប្រថុយធ្វើ​ការងារ​នេះ តែ​បញ្ហា​មួយទៀត​គឺ​ការរារាំង​ពី​ក្រុមគ្រួសារ ព្រោះ​ខ្លាច​ចំណាយ​មាត់​អ្នកជិតខាង​។ ទោះជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​ក៏ដោយ អ្នកស្រី ឡឹ​ក ចេនឡា ជា​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្រី្ត​អ្នកបើក​តាក់ស៊ី​ផ្សេងទៀត ដែល​ហ៊ាន​ប្រឈម​នឹង​គំនាបសង្គម​នេះ​។  មាន​វ័យ​៣៧​ឆ្នាំ អ្នកស្រី​ចេនឡា បានចាប់ផ្តើម​របរ​នេះ នៅ​ដើមខែ​មិថុនា បន្ទាប់ពី​ពិគ្រោះ​យោបល់​ជាមួយ​ស្វាមី​ជាច្រើនលើក​។



​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី​ចេនឡា បាន​បញ្ជាក់ថា មូល​ហេតុដែល​អ្នកស្រី​សម្រេចចិត្ត​ប្រកប​របរ​ដែល​សង្គម​យល់ថា​ជាការ​ងារ​របស់​បុរស​នេះ ព្រោះ​អ្នកស្រី​គិតថា ការបើក​តាក់ស៊ី​មិន​ត្រឹមតែ​អាច​ផ្តល់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​អាចមាន​ពេលវេលា​ច្រើន​នៅក្បែរ​កូនតូច​ទាំង​២​នាក់ និង​អាច​ជូន​ពួកគេ ទៅ​-​មក​សាលារៀន ដោយផ្ទាល់​បាន​ទៀត​។​



​អ្នកស្រី ចេនឡា ក៏​ឆ្លៀត​រំលឹក​ពាក្យសម្តី​រារាំង​របស់​ស្វាមី​អ្នកស្រី មុន​គាត់​យល់ព្រម​ឲ្យ​អ្នកស្រី​ប្រកប​របរ​នេះដែរ​។ អ្នកស្រី ចេនឡា រៀបរាប់​ដូច្នេះ​ថា​៖«​ដំបូង​គាត់​តូចចិត្ត អត់​ចង់​ឲ្យ​ប្រពន្ធ ធ្វើ​ការងារ​ហ្នឹង​ទេ វា​អត់​សម​។ ប៉ុន្តែ​ខ្ញុំ​ជំនះ​ថា​ត្រូវតែ​ធ្វើ ត្រូវតែ​ជួយ វា​បាន​ចំណូល​ដែរ ហើយក៏​បាន​ជួយ​មើល​កូន តាមចិត្ត​ដែល​យើង​ចង់​។ បើ​យើង​ធ្វើការ​ក្រុមហ៊ុន គឺ​យើង​ត្រូវសុំ​ការអនុញ្ញាត​ពី​គេ​។ អ៊ីចឹងទៅ ក៏​គាត់​ព្រមទៅ ដូច​ថា​កាត់​កេរ្តិ៍ កាត់​ខ្មាស​»​។

​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​អ្នកស្រី ឡឹ​ក ចេនឡា អ្នកបើកបរ​តាក់ស៊ី​ដូចតទៅ​៖











​សូម​ទូរ​សព្ទ​ទៅកាន់​លេខ ០៧០ ២៧៥៧១១ ដើម្បី​សាកល្បង​ការបើកបរ​របស់​អ្នកស្រី ឡឹ​ក ចេនឡា​៕


Tag:
 ឡឹ​ក ចេនឡា​
 ​ តាក់ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com