កីឡាជាតិ
ជាតិ
U17 កម្ពុជា ស្វាគមន៍ U17 វៀតណាម​នា​ថ្ងៃស្អែក ដើម្បី​អបអរ​ខួប​លើក​ទី​៥០​នៃ​ទំនាក់ទំនង​ការទូត​
20, Jun 2017 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៧​ឆ្នាំ នឹង​ទទួល​ស្វាគមន៍ U17 របស់​វៀតណាម សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ អបអរ​ខួប​លើក​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​ថ្ងៃ​ពុធ ទី​២១ ខែមិថុនា​។​



​ដូចជា​ការលើកឡើងរ​បស់​គ្រូ U17 វៀតណាម​ផងដែរ លោក Inoue Kazunori គ្រូបង្វឹក​ជនជាតិ​ជប៉ុន បាន​អះអាង​នា​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ថា ក្រុម​របស់លោក​នឹង​ប្រឹងប្រែង​ដើម្បី​ឲ្យ​មានការ​ប្រកួត​ដ៏​ល្អ​មួយ បើទោះបី​វា​ជា​ជំនួប​មិត្តភាព​ក៏ដោយ​។​



​កីឡាករ U17 របស់​កម្ពុជា រួមមាន​៖ សៀង ច​ន្ធា​, សាន គឹម​ហេង​,​សេត ម៉ាន់​ស៊ូ​ត​, ឈឿង វិ​ស៊ី​នុ​, ត្រាយ វិចិត្រ​, ផុន តៃនិញ​, ពៅ ចាន់​ថេត​, ទូច គីម​ឆាយ​, ផា​ច សុជា​វីឡា​, ថា ច័ន្ទ​រិទ្ធី​, ទុន សុំ​ឆៃ​, ឡុង ម៉េង​ហាវ​, សៀន សុភ​ត្ត្រា​, យឺ សា​ហ្វី​, ទៀត គឹម​ហេង​, ហេង ទីណា​, ហ៊ុល គឹម​ហ៊ុយ​, ផន អយ​។​




Tag:
 U17 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com