ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកសារ​៖ ៤០​ឆ្នាំ​នៃ​ការចាប់ផ្តើម​ដំណើរ​សម​មិត្ត ហ៊ុន សែន ឆ្ពោះទៅ​ផ្តួលរំលំ​របប​ខ្មែរក្រហម
20, Jun 2017 , 4:42 pm        
រូបភាព
ដោយ: រួបរួម
​វីដេអូ​គំនូ​រូបភាព​ដែល​ដកស្រង់​ចេញពី​ឯកសារ​របស់​គណៈកម្មកា​រ​រៀបចំ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ត្រូវបាន​ផ្សព្វផ្សាយ ។ វីដេអូ​ដែលមាន​រយៈពេល​ជិត​១៤​នាទី​នេះ រៀបរាប់​សង្ខេប​ពី​ការចាប់ផ្តើម​ដំណើរ​របស់​សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​នាក់​ស្វែងរក​ការជួយឧបត្ថម្ភ​ក្នុងការ​រំដោះជាតិ​។​



​ថ្ងៃទី​២០ មិថុនា ឆ្នាំ​១៩៧៧ ដល់​ថ្ងៃទី​២០ មិថុនា ឆ្នាំ​២០១៧ គឺមាន​រយៈពេល​៤០​គត់​នៃ​ដំណើរ​ឆ្ពោះទៅរក​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ក្រោម​ការដឹកនាំ​របស់​សម​មិត្ត ហ៊ុន សែន ដែល​បច្ចុប្បន្ន ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើតាម​វីដេអូ​គំនូ​រូបភាព ដោយ​ខ្លឹមសា និង​ពេលវេលា ត្រូវបាន​ដកស្រង់​ទាំងស្រុង ចេញពី​ឯកសារ​របស់​គណៈកម្មកា​រ​រៀបចំ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​វីដេអូ​ឯកសារ​នេះ ដឹកនាំ និង​គ្រប់គ្រង​ដោយ លោក ណឹ​ម សុវត្ថិ ផលិត​ដោយ លោក វ៉េង សុខ​ហេង គូររូប​ភាព​ដោយ​លោក អ៊ិត រឿន​។ ខ្លឹមសារ​សំខាន់​គឺ​ចង់បង្ហាញ​ពី​ការលះបង់​អាយុជីវិត​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​របស់​សម្តេច ហ៊ុន សែន​។​

​សូម​ទស្សនា​វីដេអូ ដូចខាងក្រោម​៖



​សំណេរ​ទាំងស្រុង​ទាក់ទង​នឹង​វីដេអូ​ឯកសារ​នេះ​៖


Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com