កីឡាអន្តរជាតិ
អន្តរជាតិ
​វីរបុរស​ជម្រើសជាតិ​អ៊ីតាលី និង AC Milan ក្លាយជា​អ្នក​វាយ​កូន​បាល់​អាជីព​
21, Jun 2017 , 12:03 pm        
រូបភាព
 
Paolo Maldini អតីត​កំពូល​ខ្សែការពារ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី និង​ជា​វីរបុរស​ក្រុម AC Milan បានឈ្នះ​ក្នុងការ​ប្រកួត​វាយ​កូន​បាល់​កម្រិត​អាជីព​កម្មវិធី ATP Challenger Tour ។​


​តាំងពី​ចូលនិវត្តន៍​ពី​វិស័យ​កីឡាបាល់ទាត់​កាលពី​ឆ្នាំ​២០០៩​មក អតីត​ខ្សែការពារ​វ័យ​៤៨​ឆ្នាំ ដែល​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​១២៦​ដង​រូបនេះ បាន​ប្រកួត​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​វិ​ញ្ជា​សាវា​យ​គូ​បុរស​ជាមួយ​មិត្ត​រួម​ក្រុម​លោក Stefano Landonio នៅក្នុង​ប្រទេស​អ៊ីតាលី​។​
  
 
​លោក Landonio ដែលមាន​ចំណាត់ថ្នាក់​ទី​៩៧៥​ពិភពលោក គឺជា​គ្រូបង្ហាត់​វាយ​កូន​បាល់ Maldini ផង​និង​ជា​ដែ​គូ​នឹង​គ្នា​ផង​។ អ្នក​ទាំងពីរ​នេះ ក៏​នឹង​ចាប់​ដែ​គូ​គ្នា​ដើម្បី​ប្រកួតប្រជែង​ក្នុង​កម្មវិធី Aspria Tennis Cup នៃ​ព្រឹត្តិការណ៍ Challenger Tour ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែមិថុនា​នេះ​តទៅ​។​
 
Challenger Tour គឺជា​ពាន​លំដាប់​ទី​ពីរ ស្ថិតនៅក្រោម​ពាន​កំពូល ATP World Tour ដែល​សុទ្ធសឹង​ជា​កីឡាករ​ឆ្នើមៗ​លើ​ពិភពលោក​ប្រកួតប្រជែង​គ្នា​។​
 
​សូមបញ្ជាក់ថា Maldini បាន​ចំណាយពេល​៣១​ឆ្នាំ​ឲ្យ​ក្រុម AC Milan ហើយ​ជួយ​ក្រុម​នេះ​ឈ្នះ​លី​ក​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A ៧​ដង និង​UEFA Champions League ៥​លើក​ផងដែរ​៕
 



Tag:
 បាល់ទាត់​
  វាយ​កូន​បាល់​
  Paolo Maldini
© រក្សាសិទ្ធិដោយ thmeythmey.com