ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការៈព្រមាន​បញ្ជាក់ថា ខ្នែងពោះវៀន​ជិត​បែក​ហើយ​
21, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​ប្រហែលជា​អាចមាន​បញ្ហា​ទាក់ទង​នឹង​ក្រពះ​ពោះវៀន​រហូតដល់​កើត​អាកា​រៈ ទល់លាមក និង​រាករូស​បាន​។ អ្នក​ក៏​ប្រហែលជា​មិន​សប្បាយ​ចិត្តនឹង​ការពុល​ចំណីអាហារ ឬ​ឈឺ​ក្នុង​ក្រពះ​យ៉ាងហោចណាស់​ម្តង ឬ​ពីរ​ដែរ​ក្នុង​ជីវិត​។ ខណៈពេលដែល​ជំងឺ​រលាក​ខ្នែងពោះវៀន​មិនសូវ​ជា​កើតមាន​ជា​ញឹក​ញ៉ាប់​នោះ តែ​ក៏មាន​៥​ភាគរយ​ដែរ ដែល​កើត​ឡើងលើ​ប្រជាជន​ទាំងអស់​។ យ៉ាងណាមិញ បើសិនជា​អ្នកមាន​ជំងឺ​រលាក​ខ្នែងពោះវៀន​មែន ហើយ​មិនបាន​ព្យាបាល​ទេ នោះ​វា​អាច​នឹង​ធ្លាយ​ដែល​ករណីនេះ​ពិតជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។​



​យ៉ាងណាមិញ មិនមែន​គ្រប់​ជំងឺ​រលាក​ខ្នែងពោះវៀន​ទាំងអស់​សុទ្ធតែ​បណ្តាល​ឲ្យ​បែក​ទាំងអស់​ទេ ប៉ុន្តែ​កាលណា​ជំងឺ​នេះ​មិនបាន​រកឃើញ​កាន់តែ​យូរ វា​នឹង​ប្រឈម​កាន់តែ​ខ្ពស់​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ប្រកាសអាសន្ន​មួយចំនួន​ដែល​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់​ព្រោះ ខ្នែងពោះវៀន​អាច​នឹង​បែក​នាពេល​ឆាប់ៗ​នេះហើយ​។​

    ឈឺពោះ​ខ្លាំង​ជាង​ធម្មតា ឬ​ឈឺ​ខ្លាំង​ដែល​មិន​ធ្លាប់​ជួប​ពីមុន​សោះ​
    កំពុងតែ​ក្អួត ចង្អោ និង​មិន​ឃ្លាន​អាហារ​
    ត្រូវ​ការចូលទៅ​បន្ទប់ទឹក​ច្រើនជាង​ធម្មតា​ដោយសារតែ​រាករូស​
    ក្តៅខ្លួន ឬ​គ្រុន​ញ៉ាក់​
    ចាប់ផ្តើម​វង្វេងវង្វាន់ ដោយសារតែ​ការបង្ក​រោគ​កាន់តែ​ធ្ងន់ធ្ងរ​ទៅហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com