ជាតិ
សេដ្ឋកិច្ច
ប្រេងឥន្ធនៈ​ចុះថ្លៃ​បន្តិច ចាប់ពី​ថ្ងៃទី​២២​ខែមិថុនា​!
21, Jun 2017 , 5:29 pm        
រូបភាព
ដោយ:
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២២ ខែមិថុនា ដល់​ថ្ងៃទី​១​ខែកក្កដា ធ្លាក់​ថ្លៃ​បន្តិច​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម  ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ ៣៦០០ រៀល​ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា​ថ្លៃ ៣៥០០ រៀល​ក្នុង​១​លីត្រ ដែល​ធ្លាក់ចុះ ១០០​រៀល​។ ដោយឡែក​ប្រេងម៉ាស៊ូត​មានតម្លៃ ៣២៥០ រៀល​ក្នុង​១​លីត្រ​។​
​នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា​៕




Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com