ពីនេះ ពីនោះ
នៅ​ជម្ពូទ្វីប មន្ត្រី​រដ្ឋ​សួរ​គ្នា​ថា «​រក​ក្រៅ​បាន​អត់​?»
22, Jun 2017 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះជា​កែទម្រង់​យ៉ាងណាក៏ដោយ នៅ​ជម្ពូទ្វីប មន្ត្រី​ខិលខូច​នៅតែ​អាច​កេងប្រវ័ញ្ច​រដ្ឋ​បានជា​និច្ច​។​



១ មានឈ្មោះ​ជាម​ន្ត្រី តែ​មិន​ទៅធ្វើ​ការ ហើយ​ទុក​ប្រាក់ខែ​ឲ្យ​ប្រធាន​អង្គភាព ដោយ​ខ្លួនឯង​ទៅធ្វើ​ការងារ​រកប្រាក់​ចំណូល​ខាងក្រៅ​។​
២ ប្រធាន​អង្គភាព​ខ្លះ ប្រមូល​ការងារ​ណា​ដែលមាន​លាភសក្ការៈ​យកមក​ធ្វើ​តែ​ម្នាក់ ឬ​ឲ្យ​ក្រុម​របស់ខ្លួន​។ មន្ត្រី​ផ្សេង ក៏​ក្លាយជា​មនុស្ស​អត់​ការងារ​ធ្វើ ហើយ​មក​ការិយាល័យ​គ្រាន់តែ​បំពេញ​តែ​វត្តមាន​។​
៣ មនុស្ស​មួយចំនួន​នៅ​ជម្ពូទ្វីប មិន​ចាប់អារម្មណ៍​នឹង​ប្រាក់ខែ​របស់​រដ្ឋ​ដែល​មិនមាន​តុល្យភាព​នឹង​តម្លៃ​ទំនិញ​នោះទេ ប៉ុន្តែ​គេ​ត្រូវ​ចូលធ្វើ​ការងារ​រដ្ឋ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផ្សេងៗ​។ ជាទូទៅ មន្ត្រីៗ​តែង​សួរ​គ្នា​ថា «​នៅ​កន្លែងធ្វើការ​ឯង រកបាន​អត់​?» ដែល​សំដៅ​ទៅលើ​ការរក​ទទួលទាន​ក្រៅ​ម៉ោង ឬ​កិបកេង​ថវិការដ្ឋ​។​
៤ ប្រាក់​របប​ផ្សេងៗ ប្រាក់​បេសកកម្ម ដែលជា​ថវិកា​របស់រ​ដ្ឋ ពួកគេ​ដណ្តើម​គ្នា កិបកេង​ពីគ្នា​គ្រប់​វិធី តាមតែ​អាចធ្វើ​បាន​។​

​មន្ត្រី​ខ្លះ​នៅ​ជម្ពូទ្វីប ច្រើនតែ​ទន្ទឹងរង់ចាំ​ទទួល​ប្រយោជន៍​ពីរ​ដ្ឋ ហើយ​ពុំ​សូវ​គិតថា​ត្រូវធ្វើ​ការងារ​ជា​ប្រយោជន៍​ដល់​រដ្ឋ​របស់ខ្លួន​នោះឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com