ពីនេះ ពីនោះ
ពាក្យ​ដែល​ត្រឹមត្រូវ​គឺ «​សាដៀវ​» មិនមែន «​ខ្សែ​ដៀវ​» ឡើយ​!
23, Jun 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​តែងតែ​ហៅ ឬ​សរសេរ​ពាក្យ​នេះ​ថា «​ខ្សែ​ដៀវ​» ដែលជា​ពាក្យ​ខុស​សោះ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពី​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​ហៅ សរសេរ​ជា «​សាដៀវ​» មិនមែន «​ខ្សែ​ដៀវ​» ឡើយ​។ ពាក្យ​នេះ​មានន័យ​ដូចខាងក្រោម​៖



​ពាក្យ «​សាដៀវ​» ជា​នាមសព្ទ មានន័យថា ជា​ឈ្មោះ​គ្រឿង​តន្ដ្រី​មួយ​ប្រភេទ មាន​ខ្សែលួស​ស្ពាន់​តែមួយ មាន​សំបក ឃ្លោក​មូល ( ឃ្លោកសាដៀវ ) មួយ​កំណាត់​ទ្រ​ភ្ជាប់​ពីក្រោម​ដង មាន​ប៉ោល​សម្រាប់​រឹត​ឬ​បន្ធូរ​ខ្សែ​, ប្រើ​ជា​គ្រឿង​ដេញ មាន​សូរសព្ទ​មូល​រងំ គឺ ដេញ​សាដៀវ ។ គួរ​ហៅថា ខ្សែ​មួយ ឬ ឯក​តន្ដ្រី (​អែក​ដន់​ត្រី​) គឺ ដេញ​ឯក​តន្ដ្រី​, សូរ​ឯក​តន្ដ្រី ៕


© រក្សាសិទ្ធិដោយ thmeythmey.com