អន្តរជាតិ
តំបន់​អាស៊ីអាគ្នេយ៍​ប្រឈម​នឹង​ផលវិបាក​ផ្នែក​កិច្ចសហប្រតិបត្តិការ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​
23, Jun 2017 , 7:59 pm        
រូបភាព
ដោយ: VOA
បាងកក ៖ ការដកខ្លួន​ដែល​លោក​ប្រធានាធិបតី Donald Trump បានប្រកាស​កាលពី​សប្តាហ៍​កន្លងទៅនេះ​ត្រូវបាន​មើលឃើញថា​ជាការ​បោះជំហាន​មួយទៀត ដែល​ធ្វើ​ឲ្យ​ស​.​រ​.​អា​.​ដកខ្លួន​ពី​តួនាទី​ដ៏​ធំ​របស់ខ្លួន​ក្នុង​តំបន់​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​នៃ​ប្រទេស​ទាំង​១២ ដែលមាន​ឈ្មោះថា​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) កាលពីដើម​ឆ្នាំនេះ​។



​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយថា​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ក្នុងចំណោម​១៩៥​ប្រទេស បាន​បង្កើត​ស្តង់ដារ​បរិស្ថាន​មិន​ត្រឹមត្រូវ​ចំពោះ​បុគ្គលិក​និង​ក្រុមហ៊ុន​អាមេរិកាំង​។ លោក​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​កិច្ចព្រមព្រៀង​អន្តរជាតិ «​ដ៏​អាក្រក់​»​។​

​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​របស់​ស​.​រ​.​អា​.​ជាការ​បន្ថយ​តួនាទី​គាំទ្រ​របស់ខ្លួន​ក្នុង​ទ្វីបអាស៊ី​

​ប៉ុន្តែ​អ្នកវិភាគ​និយាយថា​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​ប្រហែល​ជាមាន​ផលប៉ះពាល់​ធំ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ខណៈដែល​ភាពភ័យខ្លាច​ថា​សមត្ថភាព​បច្ចេកទេស​របស់​សហរ​ដ្ឋ​អាមេរិក​លើ​បញ្ហា​បរិស្ថាន​និង​អាកាសធាតុ​នឹង​កាត់បន្ថយ​។​

​លោក Thitinan Pongsudhirak អ្នកវិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​នៅ​សាកលវិទ្យាល័យ Chulalongkorn បាន​និយាយថា​ការសម្រេចចិត្ត​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​របស់​សហ​រដ្ឋ​អាមេរិក​អាចធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ទន់ខ្សោយ​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។​

​លោក Thitinan ប្រាប់ VOA ថា​៖ «​ការសម្រេចចិត្ត​នេះ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។​វា​មានន័យថា​ក្របខ័ណ្ឌ​និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ការបំផ្លិចបំផ្លាញ​បរិស្ថាន ការឡើង​កម្តៅ​ពិភពលោក និង​អាកាសធាតុ​ជាទូទៅ ពេលនេះ​ត្រូវបាន​ខូចខាត​និង​មិន​ច្បាស់​ថា​មាន​អ្វី​កើតឡើង​នៅពេល​អនាគត​នោះ​»​។​

​ការដកខ្លួន​របស់​ស​ហ​រដ្ឋ​អាមេរិក​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ប្រហែលជា​ធ្វើ​ឲ្យ​តួនាទី​របស់​ចិន​កើនឡើង​

​លោក​បាន​និយាយថា​ដកខ្លួន​នេះ​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ទាញយក​តួនាទី​ពង្រឹង​កិច្ចព្រមព្រៀង​អាកាសធាតុ​ផងដែរ​។​

​គណៈកម្មាការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (UNESCAP) បាន​ព្រមាន​ក្នុង​របាយការណ៍​២០១៦​ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជាច្រើន​ជាទី​តាំង​ភូមិសាស្ត្រ​ដែល​ងាយ​រងគ្រោះ​និង​ត្រូវបាន​ប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ផលប៉ះពាល់​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​។​

​អ​.​ស​.​ប​. និយាយ​ថាស​.​រ​.​អា​.​អាចធ្វើ​ឲ្យ​ភាពក្រីក្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កើនឡើង​

​របាយការណ៍​នេះ​បាន​និយាយ​ថាបើ​គ្មាន​ការជំរុញ​ផ្នែក​ការអភិវឌ្ឍ​លើ​អាកាសធាតុ​នោះទេ​«​បម្រែបម្រួល​អាកាសធាតុ​អាច​នឹងធ្វើ​ឲ្យ​មនុស្ស​ជាង​១០០​លាន​នាក់​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​នៅ​ឆ្នាំ​២០៣០ ហើយនឹង​ខកខាន​ក្នុងការ​សម្រេចបាន​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខនេះ​»​។​

​លោក Carl Thayer អ្នកវិភាគ​បែប​ការពារ​បរិស្ថាន​នៅ​សាកលវិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី​បាន​និយាយថា​ការគំរាមកំហែង​នៃ​ការឡើង​កម្ពស់​ទឹកសមុទ្រ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​និង​ទីក្រុង​ក្នុង​ទ្វីបអាស៊ី​ស្ថិតក្រោម​ការគំរាមកំហែង​ពី​ទឹកជំនន់ និង​ប៉ះពាល់​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

​លោក Thayer បាន​និយាយថា​៖ «​បម្រែបម្រួល​អាកាសធាតុ​និង​ធ្វើ​ឲ្យ​ប្រទេស​ដែល​ទន់ខ្សោយ​កាន់តែ​ទន់ខ្សោយ​ថែមទៀត និង​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​បរាជ័យ​ដោយសារ​មិនអាច​ទប់ទល់​នឹង​បញ្ហា​នោះបាន​។ ហើយ​បញ្ហា​ធំ​នោះ តើ​ប្រជាជន​នឹងត្រូវ​ធ្វើ​អ្វី​? តើ​ពួកគេ​នឹង​ប្រឈមមុខ​តស៊ូ​ឬក៏​ត្រូវ​រត់គេច​ពី​បញ្ហា​? ដូច្នេះ​យើង​អាច​នឹង​ឃើញ​មានការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដល់​រលក​ថ្មី​មួយ​របស់​ប្រជាជន​វៀតណាម​ដែល​រស់​នៅលើ​ទូក​»​។​

​លោក​បាន​និយាយថា​ការ​ប្រឈម​នេះ​នឹង​តម្រូវ​ឲ្យ​មាន «​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដ៏​មាន​ប្រសិទ្ធភាព​»​។​

​លោក Thayer ភ័យខ្លាច​ថា​សហរដ្ឋអាមេរិក​ប្រហែល​នឹង​ដកខ្លួន​ពី​ការរួមចំណែក​ធំ​ជាង​របស់​បរិស្ថាន​និង​អាកាសធាតុ​។ សហរដ្ឋអាមេរិក​មាន​តួនាទី​សំខាន់​មួយ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ​ទាំង​បួន​ប្រជាជាតិ ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​ពហុ​ជាតិ​លើ​ប្រព័ន្ធ​ទន្លេ​និង​បរិស្ថាន​។​

​តំបន់​សំខាន់ៗ​ក្នុ្ង​ង​ទ្វីបអាស៊ី​រង​ការគំរាមកំហែង​

​តំបន់​ដីសណ្ត​ទន្លេ​របស់​ប្រទេស​វៀតណាម ដែលជា​តំបន់​ជង្រុក​ស្រូវ​នៃ​ប្រទេស​នេះ ត្រូវបាន​គំរាមកំហែង​ដោយ​ការឡើង​កម្ពស់​ទឹកសមុទ្រ​ដែល​ប៉ះពាល់​ដល់​កសិផល​ស្រូវ​នឹង​ការរីក​រាលដាល​សត្វល្អិត​។​

​ប៉ុន្តែ​បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក​លោក ត្រាំ និង​នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម​លោក Nguyen Xuan Phuc នៅ​សេត​វិមាន​រួចមក សហរដ្ឋអាមេរិក​បាន​និយាយថា​ខ្លួន​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​ទូទាំង​សាកលលោក រួមទាំង​ការការពារ​បរិស្ថាន​ផងដែរ​។​

​ស​.​រ​.​អា​.​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ជា​លក្ខណៈ​ដោយឡែកៗ​
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ សេត​វិមាន​បាន​និយាយថា​សហរដ្ឋអាមេរិក «​បញ្ជាក់ថា​ខ្លួន​នឹង​ជួយ​វៀតណាម​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​តាមរយៈ​ការកាត់បន្ថយ​នូវ​មូលដ្ឋានគ្រឹះ និង​វិធានការ​ថ្មីៗ​នានា​។​

​អ្នកវិភាគ​ជាច្រើន​ដូចជា​អ្នកឯកទេស​ឧ​ត្តុ​និយម​វិទ្យា​ជនជាតិ​ថៃ លោក Smith Dharmasaroja ភ័យខ្លាច​ថា​អវត្តមាន​របស់​ស​.​រ​.​អា​.​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នឹងធ្វើ​ឲ្យ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ស​.​រ​.​អា​.​ថយចុះ រួមមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​លើ​ការប្រែប្រួល​អាកាសធាតុ​។​

​អ្នកវិភាគ​និយាយថា​ការគាំទ្រ​បច្ចេកទេស​របស់​ស​.​រ​.​អា​.​លើ​បញ្ហា​បច្ចេកទេស​មាន​សារសំខាន់​

​លោក Smith បាន​និយាយថា​៖ «​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ជាមួយ​អ​.​ស​.​ប​គឺ​មិនមែនជា​គំនិតល្អ​នោះទេ​ពីព្រោះ​យើង​ស្ថិតក្នុង​តំបន់​មួយ​ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​ការឡើង​កម្តៅ​សាកល​។ បើ​គ្មាន​សន្តិសុខ បើ​គ្មាន​ការជួយ​ពី​សហរដ្ឋអាមេរិក ការឡើង​កម្តៅ​សាកល​នៅ​ទ្វីបអាស៊ី​និង​ប្រទេស​ផ្សេងទៀត​នឹងរង​ផលប៉ះពាល់​ខ្លាំង​ពីព្រោះ​យើង​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​និង​ព្យុះ​ដ៏​អាក្រក់​បំផុត​»​។​

​លោក​បាន​និយាយថា​ប្រទេស​តូចៗ​ភាគច្រើន​សម្លឹងរ​កទាំ​ង​ជំនាញ​បច្ចេកទេស​និង​ចំណេះដឹង​ពី​បញ្ហា​អាកាសធាតុ និង​បញ្ហា​បរិស្ថាន​ពី​សហរដ្ឋអាមេរិក ស្របពេល​ប្រទេស​ចិន​មិនអាច​បំពេញ​ចន្លោះ​នេះ​បាន​។​

​ក្រុមអ្នកវិភាគ​និយាយថា​ប្រទេស​ផ្សេងទៀត​ត្រូវតែ​ខំប្រឹងប្រែង​ជាង​មុន​ដើម្បី​រក្សា​កំរិត សីតុណ្ហភាព​សាកលលោក​ក្រោម​គោលដៅ​ដែល​កំណត់ដោយ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។​

​អ្នក​អភិរក្ស​សត្វព្រៃ​ជនជាតិ​អង់គ្លេស បាន​ប្រាប់ VOA ថា​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នឹងធ្វើ​ជារ​នាំ​ង​សម្រាប់​ការកាត់បន្ថយ​ថវិកា​សម្រាប់​ការការពារ​បរិស្ថានរ​បស់​សហរដ្ឋអាមេរិក​និង​វិទ្យាសាស្ត្រ​អាកាសធាតុ​។​

​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​៖ «​ការណ៍​ដែល​ស​.​រ​.​អា​.​ដក​ការប្តេជ្ញា​ចេញពី​សមីការ​នេះ គឺ​មានន័យថា​ពិភពលោក​នឹងមាន​ការងារ​ច្រើន​បន្ថែមទៀត​ដែល​ត្រូវធ្វើ ដើម្បី​រក្សា​កំណើន​កម្តៅ​ឲ្យ​នៅក្រោម​ត្រឹមតែ​ពីរ​អង្សារ​»៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com