អត្ថបទពាណិជ្ជកម្ម
​ផាយ ផេ ចាប់ផ្ដើម​ដំណើរការ​សេវា​ទូទាត់​តាម​ទូរ​សព្ទ​ដោយ​មិន​ប្រើ​សាច់ប្រាក់
23, Jun 2017 , 4:18 pm        
រូបភាព
​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ អ្នកដើរ​ទិញ​ទំនិញ ក្នុង​រាជធានី​ភ្នំពេញ ប្រហែលជា​បានកត់សម្គាល់​ឃើញ​ស្តង់​ប្លែក​ជាច្រើន​កន្លែង ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ស្ថិតនៅ​ជាប់​នឹង​កន្លែង​គិតលុយ​ក្នុង​ហាង​ទំនិញ ភោជនីយដ្ឋាន និង​ទី​កម្សាន្ត​នានា​ជាច្រើន ទូទាំង​រាជធានី ។

​សម្គាល់​ដោយ​ឡូហ្គោ (logo) ពណ៌​ផ្កាឈូក ជាមួយនឹង​ពាក្យ​ថា ផាយ ផេ (Pi Pay) និង​បុគ្គលិក​វ័យក្មេង​ដែល​រួសរាយ​រាក់ទាក់ ស្ថិតក្នុង​ឯកសណ្ឋាន​អាវយឺត មាន​រចនា​ឡូហ្គោ​របស់​ក្រុមហ៊ុន​ផង​នោះ​។ មានន័យថា ទីតាំង​ខាងលើ​នោះ ជាទី​កន្លែង​នាំមុខគេ​ក្នុងការ​ចាប់ផ្ដើម​ប្រើប្រាស់​កម្មវិធី​ទូទាត់​ការចំណាយ ដោយ​មិន​ប្រើ​សាច់ប្រាក់ ដែល​ក្រុមហ៊ុន ផាយ ផេ មានបំណង​កែប្រែ​របៀបរបប​ក្នុងការ​ទូទាត់​ប្រាក់ និង​ការផ្ទេរ​ប្រាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ ។

​ផាយ ផេ កំពុងតែ​បន្ថែម​ល្បឿន​ដើម្បី​ឆ្ពោះទៅរក​ការបើក​សម្ពោធ​ជា​សាធារណៈ តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ជា​សាធារណៈ​សម្រាប់​កម្មវិធី​នេះ ។ ដូច្នេះ បុគ្គលិក​ជួរមុខ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បកស្រាយ​ចំពោះ​ចម្ងល់​នានា​របស់​សាធារណជន  ។

​កញ្ញា ហូ​យ ហាក់​ណែ​ត ដែល​ឈរជើង​នៅឯ​សាខា​មហាវិថី​ព្រះមុនីវង្ស ក្នុង​ហាង Tous les Jours បាន​ថ្លែងថា​៖ “​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ចង់ឃើញ​កម្មវិធី​នេះ​រួចរាល់​សម្រាប់​សាធារណជន​ប្រើប្រាស់ ។ ខ្ញុំ​បាន​ប្រើប្រាស់​កម្មវិធី​នេះ​មួយ​សប្ដាហ៍​មកហើយ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​ដែល​ខ្ញុំ​និយម​ចូលចិត្ត ហើយ​កម្មវិធី​នេះ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ខ្លាំងណាស់​” ។ កញ្ញា​បាន​បន្ថែមទៀតថា​៖ មាន​មនុស្ស​ជាច្រើន​បាន​សួរ​ខ្ញុំ​ថា​តើ ផាយ ផេ នឹង​ជា​អ្វី ហើយ​វា​ជា​រឿង​គួរ​ឲ្យ​រីករាយ ដែល​នៅពេលនេះ ពួកគេ​អាច​ទាញយក​កម្មវិធី​នេះ និង​ចាប់ផ្ដើម​ប្រើប្រាស់​បាន​” ។​

​កម្មវិធី ផាយ ផេ នេះ ត្រូវបាន​ប្រើប្រាស់​សាកល្បង ដោយ​មនុស្ស​ជាង ១០០០ នាក់ តាមរយៈ​កូដ​អញ្ជើញ​ឲ្យ​ប្រើ​ជាពិសេស ។ នាពេលនេះ កម្មវិធី ផាយ ផេ អាច​ឲ្យ​មនុស្ស​គ្រប់គ្នា​ទាញយក​ដោយ​សេរី​ពី App Store ឬ Google Play បាន​ហើយ ។

​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា នៅពេលដែល​ទាញយក​កម្មវិធី​នេះ​រួចហើយ ការចុះឈ្មោះ​ដើម្បី​បើក​គណនី​ផាយ ផេ និង​បញ្ចូល​ឥណទាន មាន​ភាព​សម​ញ្ញ និង​ឆាប់រហ័ស ថ្វីដ្បិតតែ​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​អតិថិជន​ថ្មី​ចាំបាច់​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន​តាម​ខ្លួន នៅពេល​ចុះឈ្មោះ​ក្តី ។

​ក្រុមហ៊ុន ផាយ ផេ បាន​ឲ្យ​ដឹងថា បុគ្គលិក ដែល​ប្រចាំការ​នៅ​ស្តង់ ផាយ ផេ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​អតិថិជន​ថ្មីៗ​ក្នុង​ការដំឡើង​កម្មវិធី​នេះ និង​បញ្ចូល​ទឹកប្រាក់​ចូលទៅក្នុង​គណនី​អេ​ឡិ​ក​ត្រូ​និក​របស់ខ្លួន ដើម្បី​អាច​រីករាយ​ក្នុងការ​ប្រើប្រាស់​កម្មវិធី ផាយ ផេ បាន​ភ្លាមៗ ។

​ផាយ ផេ គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​កម្ពុជា ក្រោម​ការគាំទ្រ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​ទូទាត់​ប្រាក់​ឈានមុខ​គេ​នៅលើ​សកលលោក ឈ្មោះថា Wirecard និង​គាំទ្រ​ដោយ​ធនាគារ ស៊ី អាយ អិ​ម ប៊ី (CIMB) និង​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ថែម​ទៀតផង ។



​កម្មវិធី​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកប្រើប្រាស់​អាច​ជាវ​ទំនិញ​ដោយ​មិន​ប្រើ​សាច់ប្រាក់ និង​មាន​សុវត្ថិភាព ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​ផង នៅតាម​បណ្ដាញ​ហាង​ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​រោងកុន​នានា​កាន់តែ​ច្រើ​ឡើងៗ ដែល​ប្រើប្រាស់​ការទូទាត់​តាម​សេវា ផាយ ផេ នេះ ។

​ចំនួន​ពាណិជ្ជករ​ថ្មីៗ​ត្រូវបាន​បញ្ចូល​ក្នុង​កម្មវិធី​នេះ​ជា​រៀងរាល់ថ្ងៃ ព្រម​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ជាពិសេស​ថែមទៀត ហើយ​កម្មវិធី​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​សម្រាប់​ការរស់នៅ​បែប​ទំនើប​ទាន់សម័យ និង​បែប​ចល័ត​ផងដែរ ។

​លោក ម៉ៃ​ឃើ​ល ឆាយ (Michael Chai) នាយក​ផ្នែក​ទីផ្សារ របស់​រោងកុន Legend ដែល​ទើប​បើក​បញ្ចាំង​ខ្សែភាពយន្ត​ល្បី​របស់​ហូលីវូដ​មាន​ចំណងជើង​ថា “Transformers: The Last Knight” បាន​មានប្រសាសន៍ថា​៖ “​ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន ផាយ ផេ គឺជា​ឱកាស​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់​ពួកយើង ដែល​អាច​នាំ​អ្នក​ចូលចិត្ត​មើល​កុន​មក​រីករាយ​ទស្សនា​ខ្សែភាពយន្ត​ល្បីៗ​របស់​យើង​នៅតាម​បណ្ដា​គ្រប់​រោងកុន Legend ទាំងអស់​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ ៥០%” ។​

​ក្រៅពី​ផ្ដល់នូវ​ដំណោះស្រាយ​ក្នុងការ​ទូទាត់​សាច់ប្រាក់​ប្រកបដោយ​សុវត្ថិភាព និង​ការផ្ទេរ​ប្រាក់​ប្រកបដោយ​ភាពងាយស្រួល​ពី​អ្នកប្រើប្រាស់​ម្នាក់​ទៅ​ម្នាក់ទៀត កម្មវិធី​នេះ​ក៏មាន​បំពាក់​នូវ​សេវា​ដ៏​ទំនើប​សម្រាប់​ការជជែក និង​ផ្ញើ​សារ ចែករំលែក​រូបភាព និង​វីដេអូ ព្រម​ជាមួយនឹង​មុខងារ​ផែនទី ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្វែងរក​មិត្តភក្តិ និង​ពាណិជ្ជករ ដែល​នៅ​ជិតៗ​ខ្លួន ។

​លោក ថូ​ម៉ាស់ ផូ​កូ​នី នាយក​ប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បាន​ពន្យល់ថា​៖ “​អ្វីដែល​អតិថិជន​ត្រូវធ្វើ​គឺ​គ្រាន់តែ​ទាញយក​កម្មវិធី​នេះ ហើយ​អនុវត្តតាម​លក្ខខណ្ឌ​ចុះឈ្មោះ ដែល​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​បញ្ចូល​ប្រាក់​ចូលទៅ ក្នុង​គណនី​គឺជា​ការ​ស្រេច​។ អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​តាម​ទូរ Pay&Go ឬ​នៅតាម​សាខា​របស់ ផាយ ផេ ដែល​ឈរជើង​ជាមួយ​ដៃគូ​ពាណិជ្ជករ​របស់​យើង​”​។ 

​លោក ផូ​កូ​នី បន្ថែមទៀតថា ក្រុមហ៊ុន ផាយ ផេ ស្វាគមន៍​រាល់​មតិយោបល់​ពី​អ្នកប្រើប្រាស់​ទាំងអស់ ក្នុងអំឡុងពេល​ធ្វើតេស្ត​សាកល្បង​នេះ ដើម្បី​ធានាថា កម្មវិធី​នេះ​នឹង​ផ្ដល់នូវ​បទពិសោធន៍​ប្រើប្រាស់​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើបាន ។

​អំពី ផាយ ផេ​
​ផាយ ផេ គឺជា​កម្មវិធី​ថ្មី​នៅ​កម្ពុជា ដែល​ប្រើប្រាស់​សម្រាប់​ទូទាត់​ការចំណាយ​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់ ដែល​ត្រូវបាន​បង្កើតឡើង​ដោយមាន​បញ្ចូល​នូវ​សេវា​ទូទាត់​ជាមួយនឹង​ពាណិជ្ជករ​។​ផាយ ផេ មានមុខ​ងារ បញ្ចូល​នូវ​មុខងារ​ប្រាស្រ័យ​ទាក់ទង​បែប​សង្គម និង​ការរស់នៅ​ផ្សេងទៀត ដូចជា មុខងារ​ជជែក ផែនទី និង​ស្វែងរក​មិត្ត​ជាដើម ហើយ​មាន​បណ្ដាញ​ដៃគូ​លក់រាយ​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ប្រទេស ។​

​សេវា​របស់ ផាយ ផេ និង​ផ្លាស់ប្ដូរ​មុខមាត់​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការច្របាច់បញ្ចូលគ្នា​នូវ​ភាពងាយស្រួល និង​ភាព​អាច​ជឿជាក់​បាន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​លំដាប់​ពិភពលោក ដែល​ទ្រទ្រង់​ដល់​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព និង​សុ​ច្ចរិតភាព ។ ក្រៅពី​ដៃគូ​ដែល​ផ្ដល់​សេវា​ផ្នែក​ម្ហូបអាហារ កម្សាន្ត និង​ម៉ាក​យីហោ​ទំនិញ​លក់រាយ​ទំនើប និង​ទាន់សម័យ ផាយ ផេ គឺជា​កម្មវិធី​ឈានមុខ​គេ​ខាង​ផ្នែក​ទីផ្សារ​សេវា​ទូទាត់ នៅ​កម្ពុជា ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​លូតលាស់​លឿន​ជាងគេ​នៅ​អាស៊ាន ។

​ក្រុមហ៊ុន ផាយ ផេ កម្ពុជា គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ក្នុងស្រុក​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា ដែល​បាន​បង្កើត​ក្រុមហ៊ុន​ជាច្រើន​លើ​វិស័យ​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ច ថាមពល និង​ពាណិជ្ជកម្ម​ផលិតផល​ជាច្រើន​ក្នុង​រយៈកាល​ពីរ​ទសវត្ស​មកហើយ ។

​ការ​ចាក់ឫស​យ៉ាងជ្រៅ​របស់​យើង​ទៅក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ព្រម​ជាមួយនឹង​ចំណេះដឹង​របស់​យើង​ខាង​ផ្នែក​ពាណិជ្ជកម្ម និង​សេវាកម្ម​លក់រាយ​ក្នុង​វិស័យ​នានា បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាពជោគជ័យ ដែល​គូប្រជែង​របស់​យើង​ពុំ​អាច​ប្រៀបផ្ទឹម​បានឡើយ ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com