ជាតិ
លោកគ្រូ ម៉ុក សុជាតិ ថា​ដើម្បី​ទទួល​ពិន្ទុ​រូបវិទ្យា​ល្អ សិស្ស​ត្រូវ​ចេះ​គ្រឹះ​មេរៀន​ដើម​ដល់​ចប់​
25, Jun 2017 , 8:39 pm        
រូបភាព
ដោយ:
​លោកគ្រូ ម៉ុក សុជាតិ គ្រូ​រូបវិទ្យា​នៅ​វិទ្យាល័យ​បាក់​ទូក បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដើម្បី​ប្រលង​យក​ពិន្ទុ​មុខវិជ្ជា​រូបវិទ្យា​បាន​ខ្ពស់ ក្នុងពេល​បាក់​ឌុប​នៅ​ខែសីហា​ខា​មុខ​នេះ សិស្ស​ត្រូវ​ចេះ​មេរៀន​តាំងពី​ដើមឆ្នាំ រហូតដល់​ចុងឆ្នាំ​។ ផ្ទុយទៅវិញ ការប្រឹងប្រែង​រៀន​នៅ​ចុងឆ្នាំ មិនសូវ​ជា​ទទួលបាន​ផល​ល្អ​នោះទេ​។​



​បើតាម​គ្រូ​រូបវិទ្យា​ដដែល រូបវិទ្យា វា​ជា​មុខវិជ្ជា​មួយ​សាំ​ញុំ​ា និង​ទាមទារ​ឲ្យ​ស្រមើស្រមៃ ហើយ​ពេលខ្លះ​ក៏​ទាមទារ​ឲ្យ​សិស្ស ពិសោធន៍  និង​សង្កេត​បា​តុ​ភូមិ​ជាក់ស្តែង​មួយចំនួន​ដែរ​។ មុខវិជ្ជា​នេះ ក៏មាន​ពាក់ព័ន្ធ​នឹង​ការ​គណនា​លេខ​ដែរ​។ ភាគ​ស្មុគស្មាញ​ទាំងនេះហើយ ដែល​ធ្វើ​សិស្ស​ធុញទ្រាន់​។​

​ដើម្បី​រៀន​រូបវិទ្យា​ឲ្យ​ពូកែ លោកគ្រូ ម៉ុក សុជាតិ បាន​រៀបរាប់ ជាមួយនឹង​ការលើក​ឧទាហរណ៍​ផង ដូច្នេះ​ថា​៖«​ផ្តើមដំបូង​សិស្ស​ត្រូវ​រៀន​សង្កេត​បាតុភូត​ក្នុង​ធម្មជាតិ​ដែលមាន​ស្រាប់ រួច​ពិសោធន៍ និង​ធ្វើការ​សន្និដ្ឋាន​ជា​ច្បាប់​»​។ ឧទាហរណ៍​ពី​កម្រិត​សីតុណ្ហភាព​របស់​ទឹក​ពុះ​។ ទឹក​ពុះ​នៅ​សីតុណ្ហភាព​១០០​អង្សា ទាល់តែ​វាស់​ទែ​ម៉ូ​ម៉ែត​មើល​ទើប​ដឹងថា​តើ​វា​ជា​បាតុភូត​ពិត ឬ​អត់​? ប្រសិនបើ​វាស់​ឃើញ​ពិតមែន នេះ​ជា​បាតុភូត​ពិត​។

​សូម​ស្តាប់​ការពន្យល់​លម្អិត​របស់លោក​គ្រូ ម៉ុក សុជាតិ ដោយមាន​ការសាកសួរ​ពី​លោក ទីន សុខ​លីម អ្នកកាសែត​របស់​សារព័ត៌មាន​ថ្មីៗ​៖







Tag:
 ម៉ុក សុជាតិ​
  ​រូបវិទ្យា​
 ​ បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com