អត្ថបទពាណិជ្ជកម្ម
ចង់ដឹងទេថា Colowi ដែលជាកម្មវិធីផ្តល់សេវាកម្ម Wi-Fi Hotspot ដ៏វៃឆ្លាត មានអ្វីពិសេស?
× រាជធានីភ្នំពេញ៖ សម្រាប់ប្រិយមិត្តដែលជាម្ចាស់ក្រុមហ៊ុន អាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ ឬសណ្ឋាគារផ្សេងៗ ។ល។ ជាទូទៅច្រើនផ្តល់ជូនសេវា Wi-Fi ឥតគិតថ្លៃដល់ភ្ញៀវ ។ ប៉ុន្តែ ធ្លាប់គិតទេថា ប្រិយមិត្តអាចប្រើការផ្តល់ជូននេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗបន្ថែមបាន តាមរយៈយុទ្ធនាការផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន?
ជាមួយ Colowi ដែលជាកម្មវិធីផ្តល់សេវាកម្ម Wi-Fi Hotspot ដ៏វៃឆ្លាត វាពិតជាអាចធ្វើទៅបាន តាមមធ្យោបាយ ៣ យ៉ាង៖
១- រំលេចម៉ាកយីហោក្រុមហ៊ុនអាជីវកម្មរបស់លោកអ្នក នៅលើផ្ទាំង Hotspot ដើម្បីទាក់ភ្នែកអតិថិជន ឬផ្សាព្វផ្សាយពីផលិតផល-សេវាកម្មផ្សេងៗបន្ថែម។ ដូច្នេះ នៅពេលចុះឈ្មោះភ្ជាប់ទៅកាន់ប្រព័ន្ធអិុនធើណែតម្តងៗ អតិថិជននឹងឃើញ ហើយជ្រាបពីអ្វីដែលលោកអ្នកចង់ផ្សព្វផ្សាយ ទៅដល់ពួកគេជាមិនខាន។
២- តាមរយៈ Colowi លោកអ្នកអាចផ្តល់ជម្រើសឱ្យភ្ញៀវបំពេញឈ្មោះ ហើយនឹងលេខសម្ងាត់ដែលយើងបានបង្កើតអោយដើម្បីភ្ជាប់ Wi-Fi មុនពេលដែលអតិធិជនអាចប្រើប្រាស់អិនធើណែតបាន៕ ជាពិសេសទៀតនោះ អតិធិជនអាចភ្ជាប់តាមរយះបណ្ដាញទំនាក់ទំនងសង្គមដូចជា SMS គណនី Facebook គណនី google គណនី Linkedin ហើយនឹងគណនី Twitter របស់ពួកគេជាដើម។ តាមវិធីនេះ លោកអ្នកនឹងអាចក្តាប់បានព័ត៌មានភ្ញៀវ រាប់បញ្ចូលទាំងលេខទូរសព្ទរបស់ពួកគេ ហើយអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពួកគេនៅពេលក្រោយៗទៀត។
៣- អាចឆែកមើលរបាយការណ៍ប្រើប្រាស់របស់អតិថិជន សម្រាប់គោលបំណងទីផ្សារបានទៀតផង។ ក្នុងនោះ Colowi អាចផ្តល់ជារបាយការណ៍ទំនាក់ទំនងសង្គម ពេលវេលា និងការប្រើប្រាស់ របស់ពួកគេបានជាដើម ៕ ម្យ៉ាងវិញទៀតរបាយការណ៏ក្នុង Colowi Hotspot អាចអោយដឹងពីចំនួនអ្នកភ្ជាប់តាមរយះទូរស័ព្ធ ឬតាមកុំព្យូទ័រមកកាន់WiFiរបស់លោកអ្នកទៀតផង៕
ប្រសិនបើលោកអ្នកមានចម្ងល់ សូមចុចចូលទៅកាន់ទំព័រ Colowi ឬធ្វើការទាក់ទងទៅកាន់ក្រុមការងាររបស់ Colowi តាមរយ:លេខទូរស័ព្ទ ០៧៧ ៦០០៩០៥ ឬតាមសារអេឡិចត្រូនិច [email protected]៕
អានបន្ថែម៖ តើ Colowi Hotspot ជាអ្វី?ហេតុអ្វីលោកអ្នកគួរប្រើប្រាស់វា?
គុណសម្បត្តិ ២ យ៉ាងរបស់ Wi-Fi hotspot ដែលម្ចាស់អាជីវកម្មផ្ទះសំណាក់-សណ្ឋាគារ មិនអាចមើលរំលង!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com