ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទង្វើ​ទាំងនេះ នឹងធ្វើ​ឲ្យ​អ្នក​ងាយ​កើតមាន​ស្នាម​អ៊ុច​ខ្មៅ​បំផុត​
28, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នកមាន​ទង្វើ​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​គួរតែ​ចៀស​ឲ្យ​ផុត មិនគួរ​ប្រព្រឹត្ត​ឡើយ​។ វា​ជា​ទង្វើ​ដែល​អាច​ប៉ះពាល់​ដល់​សម្រស់​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​មុខ​អ្នក​ពោរពេញ​ដោយ​ស្នាម​អ៊ុច​ខ្មៅ​។ តើ​មាន​អ្វី​ខ្លះទៅ​?



    នៅពេលដែល​អ្នក​មិន​ការពារ​កម្តៅថ្ងៃ នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​កើតមាន​ស្នាម​អ៊ុច​ខ្មៅ​ជាមិនខាន​។​
    ការចូល​ចិត្ត​ផាត់មុខ​ក្រាស់ៗ ក៏​នាំ​ឲ្យ​អ្នក​កើត​ស្នាម​អ៊ុច​ខ្មៅ​ដែរ​។​
    នៅពេលដែល​អ្នកមាន​ទម្លាប់​សម្អាត​មុខ​មិន​ស្អាត យូរ​ទៅ​ស្មា​ម​អ៊ុច​ខ្មៅ​ទាំងនោះ​នឹង​កើត​ឯង​លើ​មុខ​អ្នក​។​
    ការប្រើ​កុំព្យូទ័រ​យូរ ក៏​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ខាងលើ​ផងដែរ​។​
    ចំណុច​ចុងក្រោយ គឺ​ការមិន​ចូលចិត្ត​ហាត់ប្រាណ​។ វា​មិន​ត្រឹមតែ​អាច​បំផ្លាញ​សម្រស់​អ្នក​ទេ ថែមទាំង​អាច​បំ​ផ្លា​យ​សុខភាព​អ្នក​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com