អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ Heineken ប្រារព្ធ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ European Champions League នៅ​ក្រិ​ក​សម្រាប់​អ្នកចូលរួម និង Cardiff សម្រាប់​អ្នក​ស្នេហា​បាល់ទាត់​
27, Jun 2017 , 3:26 pm        
រូបភាព
​ស្រា​បៀរ  Heineken បាន​បញ្ចេញ​ស្ព​ត​ពាណិជ្ជកម្ម​ទូរទស្សន៍​ថ្មី​ជាច្រើន​អំពី​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League ដែល​បង្ហាញ​ពី​អ្នកចាត់ការ​ក្លិប​ម្នាក់​ដែល​បានឈ្នះ​ពាន​ក្របខ័ណ្ឌ UEFA Champions League ចំនួន​ពីរ​សម័យកាល​គឺ​លោក លោក Jose Mourinho សម្រាប់​យុទ្ធនាការ​ក្របខ័ណ្ឌ​នេះ​។​

​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​បញ្ជូន​ម្ចាស់​ហាង​ចំនួន ១០ នាក់​មកពី​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​ទៅកាន់​ប្រទេស​ក្រិ​ក​។ ពួកគាត់​មាន​មោទនភាព​តំណាង​ប្រទេស​កម្ពុជា​ក្នុងចំណោម​អ្នកគាំទ្រ Heineken រាប់រយ​នាក់​មកពី​ជុំវិញ​ពិភពលោក​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ​។​





​ពួកគាត់​បាន​ឡើង​ជិះ​នាវា​កម្សាន្ត​រយៈពេល​បី​ថ្ងៃ ដែល​ដឹកនាំ​ដោយ​កំពូល​តារាបាល់ទាត់​ប្រេ​ស៊ី​ល​ល្បីល្បាញ​ទូទាំង​ពិភពលោក​គឺ Ronaldinho!





​កម្មវិធី​នេះ​ពោរពេញ​ទៅដោយ​សកម្មភាព​ដែលមាន​ការប្រកួត​បាល់​ទាត់​នៅលើ​ឆ្នេរ​ខ្សាច់  មាន​អ្នក​សម្តែង​ជិះ​ស្គី​លើទឹក  ក្រុម​ឌី​ជេ​ផ្តល់​ការកម្សាន្ត​ជូន​ទស្សនិកជន និង​ការសម្តែង​ជំនាញ​ពិសេស​មួយចំនួន​ពី​លោក Ronaldinho ។​

​ទន្ទឹមនឹងនេះ​ផងដែរ អ្នក​មានសំណាង​មួយចំនួន​មានឱកាស​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ទីក្រុង Cardiff, UK  ព្រមទាំង​តំណាងឱ្យ​ប្រទេស​កម្ពុជា​ផងដែរ​។
​ស្រា​បៀរ  Heineken កំពុង​ពាំនាំ​ជូន​លោកអ្នក​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​គេ​ប្រាថ្នា​ចង់ឃើញ​បំផុត​នៅលើ​ពិភពលោក​។ សូម​ធ្វើ​ឲ្យ​ប្រាក​ដ៏​ថា លោកអ្នក​ក៏​ជា​សមាជិក​នៃ​គ្រួសារ​នេះ​ផងដែរ ហើយ​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​ជានិច្ច​។

​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken: www.facebook.com/Heineken/

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com