ជាតិ
ពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជិត​៣០០​គ្រាប់​ក្នុង​ដីចំការ​ម្រេច​
27, Jun 2017 , 9:19 pm        
រូបភាព
ដោយ:
​ពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជិត​២០០​គ្រាប់​នៅក្នុង​រណ្ដៅ​មួយកន្លែង ដែល​ពួកគាត់​កំពុង​គាស់​ដី​ដាំ​បង្គោល​នៅក្នុង​ចំការ​ម្រេច ក្នុងភូមិ​ស៊ុ​ង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៦ ខែមិថុនា​។​



​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​រណ្ដៅ​នោះ​មាន​គ្រាប់​ចំនួន​២៦៣​គ្រាប់ សុទ្ធសឹង​ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម ដែលមាន​លក្ខណៈ​ច្រេះ​ស៊ី ។ គ្រាប់​ទាំងនោះ​មាន​ប្រភេទ​គ្រាប់ផ្លោង​ធុន​៨២​មី​ល្លី​ម៉ែត្រ ១១៣​គ្រាប់ ,​គ្រាប់​ធុន​៦០​មី​ល្លី​ម៉ែត្រ ១៤៥​គ្រាប់ ,​គ្រាប់​B40 ១​គ្រាប់ ,​គ្រាប់​ដេ​កា​ធុន​៨២​មី​ល្លី​ម៉ែត្រ ១​គ្រាប់ និង​គ្រាប់បែកដៃ ៣​គ្រាប់ ។​

​សមត្ថកិច្ច បាន​អះអាងថា គ្រាប់​ទាំងអស់នេះ​នៅមាន​គុណភាព ដែល​អាច​សំលាប់​ជីវិត​មនុស្ស​បាន ទោះបីជា​វា​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ក៏ដោយ ៕

Tag:
 បាត់ដំបង​
  គ្រាប់បែក​មិនទាន់​ផ្ទុះ​
© រក្សាសិទ្ធិដោយ thmeythmey.com