ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្លើម​កំពុងតែ​ខូច នឹង​បង្ហាញ​អាកា​រៈទាំង​នេះ​ដល់​អ្នកដឹង​
29, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជំងឺថ្លើម​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​។ យោងទៅតាម​ស្ថិតិ​ជាតិ​របស់​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹងថា ជំងឺថ្លើម​ត្រូវបាន​ជាប់​ចំណាត់​ថា្នក់​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​លំដាប់​ទី​៥​។ យ៉ាងណាមិញ ថ្លើម​របស់​មនុស្ស​យើង​មាន​មុខងារ​សំខាន់ៗ​ច្រើនណាស់​ដូចជា លាង​សម្អាត​ឈាម ផលិត​ប្រូតេអ៊ីន​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ ផលិត​កូ​ឡេ​ស្តេ​រ៉ុល សម្រួល​ដល់​ការផ្គត់ផ្គង់​ថាមពល សម្រួល​ដល់​តុល្យភាព​អ័រម៉ូន ។​ល​។​



​មូលហេតុ​ធ្វើ​ឲ្យ​ថ្លើម​ខូច​ខ្លា​មង​បំផុត​មាន​ច្រើនណាស់​ដូចជា ជំងឺ​ដំណរ​ពូជ ជំងឺ​ក្រិន​ថ្លើម និង​ការប៉ះពាល់​នឹង​សារធាតុពុល​រយៈពេល​យូរ​ជាដើម​។ ដូច្នេះ​កាលណា​ថ្លើម​ដែល​កំពុងតែ​ជួប​វិបត្តិ​ហើយ វា​នឹង​ស្តែងចេញ​ជា​អាកា​រៈ​ដូចខាងក្រោម​នេះ​៖

1.    អស់កម្លាំង​
2.    ស្បែក​ស្ងួត ឬ​រលាក​
3.    ឈឺ​ក្នុង​ពោះ​
4.    ក្អួត ឬ​ចង្អោ​
5.    មាន​ស្នាម​ជាំ​លើ​ស្បែក​
6.    ហើម​ក្នុង​ពោះ​
7.    ស្បែក និង​ភ្នែក​ទៅជា​លឿង​

​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា ថ្លើម​គឺជា​សរីរាង្គ​ដែលមាន​ភាព​សម្រប​ខ្លួន​ខ្ពស់​មួយ​នៅពេល​វា​ត្រូវបាន​ព្យាបាល ហើយក៏​អាចជា​សះ​ដោយ​ខ្លួនឯង​បានដែរ​។ យ៉ាងណាមិញ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​បើសិនជា​អ្នក​សម្គាល់​ឃើញថា​មាន​អាកា​រៈទាំង​អស់​ខាងលើនេះ​កើតឡើង​ជាប់​រហូត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com